ព័ត៌មានអន្តរជាតិ

អាមេរិកនិងកូរ៉េខាងត្បូង ពិភាក្សាគ្នា ពីជំនួសមនុស្សធម៌ សម្រាប់កូរ៉េខាងជើង

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Chung Eui-yong បានប្រារព្ធធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ស្តីពីវិធីចូលរួមដោះស្រាយជាមួយកូរ៉េខាជើង ដែលរួមទាំងភាព អាចទៅរួច នៃជំនួយមនុស្សធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានមានប្រសាសន៍ថា លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានធ្វើការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាលុបបំបាត់ នុយក្លេអ៊ែ ទាំងស្រុង និងការបង្កើត សន្តិភាពអចិន្ត្រៃយ៍ លើឧបទ្វីបកូរ៉េ ហើយោលោករដ្ឋមន្ត្រី ការបរទេសអាមេរិក បានធ្វើការបញ្ជាក់ ពីការគាំទ្រអាមេរិក សម្រាប់កិច្ចពិភាក្សាអន្តរកូរ៉េ។

លោក Ned Price តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍បន្តទៀតថា ភាគីទាំងពីរ បានធ្វើការពិភាក្សាគ្នាស្តីពីការវិវត្តថ្មីៗនៅក្នុងប្រទេសកូរ៉េខាងជើង និងបានព្រមព្រៀងគ្នា ស្វះស្វែងរកគោលគំនិតជំនួយមនុស្សធម៌ លើឧបទ្វីបកូរ៉េ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កាលពីខែមុន ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទប្រើប្រាស់ជំនួយមនុស្សធម៌ សម្រាប់គោលបំណងដ៏អាក្រក់៕

ប្រែសម្រួល៖ប៉ាង កុង

To Top