បរទេស៖ ក្រុមមន្រ្តី បាននិយាយនៅថ្ងៃសុក្រថា មនុស្ស០៤នាក់ ត្រូវបានគេដឹងថាបានស្លាប់ នៅក្នុងហេតុការណ៍ បាក់រលំអគារ លំនៅស្ថាននៅក្បែរឆ្នេរ Miami ខណៈចំនួននៃអ្នកដែល មិនបានរាប់បញ្ចូល បានកើនឡើងដល់ ១៥៩ នាក់។ យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនមនុស្សដែលមិនស្គាល់ត្រូវបានគេភ័យខ្លាចថា...
បរទេស៖ អង្គសហប្រជាជាតិ ឬហៅកាត់ថា យូអិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការចោទប្រកាន់ ទៅលើប្រទេសអ៊ីស្រាអ៊ែល ថាបានបំពាន ទៅលើ ច្បាប់អន្តរជាតិ តាមរយៈការបង្កើនទីតាំងសាងសង់ ទីលំនៅជាច្រើន នៅក្នុងតំបន់ West Bank ព្រមទាំងនៅភាគខាងកើត ទីក្រុងយេរូសាឡឹម ។ នៅក្នុងការចោទប្រកាន់នោះផងដែរ យូអិន ក៏បានធ្វើការអំពាវនាវឲ្យ អ៊ីស្រាអ៊ែល...
បាដាដ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ប្រេងរបស់អ៊ីរ៉ាក់លោក Abdul Jabbar Ismail កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសជាផ្លុវការនូវកិច្ច ព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុន របស់សហភាពអារ៉ាប់ ដែលមានឈ្មោះថា Masdar ក្នុងការធ្វើការកិច្ចការងារជាមួយគ្នា ទៅលើគម្រោងផលិតថាមពល កកើតឡើង វិញមួយ។ កិច្ចព្រមព្រៀង ដែលត្រូវបានគេដឹងទៀតដែរថា នឹងទាញយកថាមពល ពីព្រះអាទិត្យ ដែលអាចផលិត...
ភាពបដិបក្ខអំពីផលប្រយោជន៍របស់ពួកប្រទេស Claimant States ក្នុងការអះអាងដែនអធិបតេយ្យភាព និងអំណាចយុត្តាធិការលើសមុទ្រចិនខាងត្បូង ជាបច្ច័យមួយដ៏លំបាកបំផុតក្នុងការពុំអាចសម្របសម្រួលដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះបានតាមរយៈការជួបចរចា ឬមួយតាមរយៈសាលក្រមរបស់ទោះបីអង្គការអន្តរជាតិណាមួយ! ដោយជំហរនយោបាយ និងផលប្រយោជន៍មានការខុសគ្នាផ្សេងឆ្ងាយពីគ្នាទាំងអស់!។ បញ្ហាសមុទ្រចិនខាងត្បូង ជាផលប្រយោជន៍សេដ្ឋកិច្ចតែបានបង្កប់ទៅក្នុងនយោបាយភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្រោយមកបញ្ហានេះបានក្លាយទៅជា “ Mode” មួយក្នុងការនាំដល់ការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ បន្ទាប់មកបែរទៅជាបម្រើឱ្យនយោបាយកេងចំណេញរបស់ពួកប្រទេសយក្សនៅខាងក្រៅតំបន់ទៅវិញ!។ មានសច្ចៈធម៌មួយនៅក្នុងប្រវត្តិនៃវិទ្យាសាស្រ្តនយោបាយ គឺនៅពេលដែលបញ្ហាកើតឡើងហើយមានការជ្រៀតជ្រែកមួយដ៏ធំពីខាងក្រៅ មកលើភូមិសាស្រ្តនយោបាយដោយអានុភាពរបស់មហាអំណាចពិភពលោកនោះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត និងមានករណីជាសះស្បើយ ៦២១នាក់ និងស្លាប់១៧នាក់។ ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៦០៧ នាក់ និងជាអ្នកដំណើរពីបរទេស ៥២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា...
កោះកុង៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ ទបានទទួលការចាក់វ៉ាកសាំង ការពារជំងឺកូវិដ១៩ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងចូល ក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរៀបចំឡើងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ មានចំនួន២ទីតាំង៖ ទីតាំងទី១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ទីតាំងទី២ នៅភោជនីដ្ឋានសូ៑ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងថា ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំការពារ...
បរទេស៖គណៈកម្មការនៃអ្នកនយោបាយ ប្រឆំាងរបស់ប្រទេស វេណេស៊ុយអេឡា នឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រួចសែល ដើម្បីស្វះស្វែងរកការគាំទ្រ និងពិភាក្សាជាមួយសម្ពន្ធមិត្តរបស់ខ្លួន លើគោលជំហររបស់ពួកគេ ស្តីពីលើកលែងទណ្ឌកម្មចុងក្រោយ នេះបើតាមមេដឹកនាំប្រឆំាង លោក Juan Guaido និយាយនៅថ្ងៃសុក្រ។ តាមសេចក្តីរាយការណ៍ លោក Juan Guaido បាននិយាយប្រាប់អ្នកសារព័ត៌មានថា គណៈកម្មការដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកនិងអឺរ៉ុប គឺជាក្រុមតែមួយដែលបានជួបជាមួយមន្ត្រីមកពីប្រទេសន័រវេស ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ...
បរទេស៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យឈប់លក់អាវុធ ឲ្យដល់ប្រទេសមីយ៉ានម៉ា និងបានជំរុញឲ្យរបបយោធាមីយ៉ានម៉ា គោរពលទ្ធផលបោះឆ្នោតខែវិច្ឆិកា និងធ្វើការដោះលែងអ្នកទោស នយោបាយទាំំងអស់ ដែលរួមទាំងលោកស្រី អ៊ុង សានស៊ូជីផង។ មហាសន្និបាតនោះ បានអនុម័តសេចក្តីសម្រេចមួយ ដោយមានការគាំទ្រពីប្រទេសចំនួន១១៩ ក្រោយរយៈពេលប៉ុន្មានខែ បន្ទាប់ពីយោធាមីយ៉ានម៉ា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានណែនាំឲ្យពង្រឹងវិធានការបង្ការឆ្លងរាល ដាលជំងឺកូវីដ-១៩ សម្រាប់អង្គភាពក្រោមឱវាទរបស់ ក្រសួង៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដាក់ឲ្យអនុវត្តប្រព័ន្ធប្រវត្តិកម្មទិន្នន័យគយជំនាន់ថ្មី ៤.៣.៣ ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ តទៅ។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ ថ្មីៗនេះ៕