ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ជំងឺកូវីដ១៩នឹងនៅជាមួយប្រជាពលរដ្ឋរយៈពេលយូរទៀត មិនងាយផុតរលត់ទៅណាទេ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺនេះ។ សម្តេចតេជោបន្តថា “មានគេសួរថា តើកូវីដ១៩ ផុតរលត់នៅពេលណា? មិនផុតនៅពេលខ្លីនោះទេ វានៅជាមួយយើងរយៈពេលយូរ ដូចផ្តាយសាយធំសម្រាប់កើតលើមនុស្សអីចឹង។...
ភ្នំពេញ៖លោក គុជ បញ្ញាសា រងការចោទប្រកាន់ថា បានសាងសង់សំណង់ ប៉ះពាល់អ្នកជិតខាង ដោយបំពានសេចក្ដីណែនាំ របស់សាលារាជធានី ភ្នំពេញ ។ សូមបញ្ជាក់ថា សាលារាជធានី ភ្នំពេញធ្លាប់បានចេញលិខិតណែនាំឱ្យ លោក គុជ បញ្ញាសា ផ្អាកសាងសង់សំណង់ផងដែរ តែគ្មានប្រសិទ្ធភាពឡេីយ៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូឡំប៊ី បានប្រកាសផ្តល់ជារង្វាន់ ប្រមាណជា៣ពាន់លានប៉េសូ ឬត្រូវជា៧៩៦ ០០០ដុល្លារ សម្រាប់ព័ត៌មានទាំងឡាយ ដែលបានផ្តល់ឲ្យអំពីផែនការ នៃការវាយប្រហារ ទៅលើឧទ្ធម្ភាគចក្រ របស់លោកប្រធានាធិបតី។ លោក Ivan Duque ប្រធានាធិបតីកូឡំប៊ី ត្រូវបានគេដឹងថា មានវត្តមាន នៅឯអាកាសយានដ្ឋាន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ CGTN កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រទេស ជាសមាជិកសហភាពអ៊ឺរ៉ុប ជាច្រើន បានធ្វើការបដិសេធ យ៉ាងដាច់អហការមិនគាំទ្រឡើយ ទៅលើ ផែនការចរចា ដែលបានស្នើឡើង ដោយប្រទេសអាល្លឺម៉ង់និងបារាំង ក្នុងការបើកការចរចាជាមួយ នឹងប្រទេសរុស្សី ឡើងវិញនោះ។ លោកស្រីអធិកាបតី អាល្លឺម៉ង់ Angela Merke និងប្រធានាធិបតីបារាំង...
បរទេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ជប៉ុន Panasonic បានប្រកាសថា ខ្លួនបានលក់ភាគហ៊ុនរបស់ខ្លួនទាំងអស់ ដែលបានវិនិយោគ ទៅលើក្រុមហ៊ុន ផលិតរថយន្ត Tesla ប្រមាណជា ៤០០ពាន់ លានយេន ឬត្រូវជា៣,៦១ ពាន់លានដុល្លារ កាលពីចុងខែមិនា មកម្ល៉េះ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ក្រុមហ៊ុនជប៉ុននេះ...