សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៣៦១.៨៨៤នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៣.៤៥៩នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹងក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺថ្មីចំនួន៧៣.៥១៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៣.៦៧៣.៥០៧នាក់ ។ សៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល ក៏ជារដ្ឋដែលរងគ្រោះដោយវីរុសដែលមានអ្នកឆ្លងជំងឺចំនួន២.៦៨៦.០៣១នាក់ និងមានអ្នកស្លាប់ចំនួន៨៥.៤៧៥នាក់...
បរទេស៖ មធ្យោបាយកូរ៉េខាងជើង គេចវេសពីទណ្ឌកម្ម គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់ ផលប៉ះពាល់ ពីទណ្ឌកម្មនោះទេ នេះបើយោងតាមការសិក្សាថ្មីមួយ។ លោក Kim Suk-jin ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៅវិទ្យាស្ថាន សម្រាប់ការរួបរួមជាតិ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានមានប្រសាសន៍ ក្នុងរបាយការណ៍ថ្មីមួយថា ទីក្រុងព្យុងយ៉ាង បានបង្កើតវិធីសាស្ត្រថ្មី ដើម្បីគេចពីទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានដាក់លើ...
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៥ មេសានេះបានប្រកាស ពីការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ២ នាក់ នៅល្ងាចថ្ងៃទី១៤ ខែមេសា។ រដ្ឋបាលខេត្តក្រចេះ អំពាវនាវ ដល់បងប្អូនណា ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺ សូមប្រញាប់ជួបក្រុមមន្ត្រីជំនាញ ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាកធ្វើតេស្ត។ សូមបងប្អូនអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទៅលើឈ្មោះ ចឿម ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអាមេរិកនឹងត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីអាចបង្កើនវត្តមានយោធា នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃការតាំងចិត្ត របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ចំពោះអង្គការណាតូ ប៉ុន្តែវាត្រូវបានគេមើលឃើញថា មានភាពផ្ទុយគ្នា ពីផែនការរបស់ រដ្ឋាភិបាលអាមេរិកអាណិត្តមុន។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង ដោយផ្ទាល់ដោយលោករដ្ឋមន្ត្រី ការពារជាតិ អាមេរិក Lloyd...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងស្តីពី វិធានបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ...
អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា លោក Carla Vizzotti រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអាហ្សង់ទីន បានថ្លែងកាលពីថ្ងៃអង្គារថា វ៉ាក់សាំងកូវីដ-១៩ដែលបានផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន គឺ Sinopharm មានប្រសិទ្ធិភាពខ្ពស់ប្រឆំាងនឹងជំងឺកូវីដ-១៩ ។ វ៉ាក់សាំង Sinopharm ត្រូវបានទទួលយកប្រើប្រាស់ដោយពលរដ្ឋអាហ្សង់ទីន ដែលមានប្រសិទ្ធិភាពស្រដៀងគ្នាទៅនឹងវ៉ាក់សាំង AstraZeneca ដែរ និងមានវ៉ាក់សាំងជាច្រើនទៀត...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារភូមិសាស្ត្រ និងអាកាសធាតុ និងឧតុនិយមរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ព្យុះត្រូពិច ស៊ីក្លូន Surigae បានបោកបក់នៅក្នុងខេត្ត Papua របស់ប្រទេសឥណ្ឌូនេស៊ី ហើយកំពុងធ្វើដំណើរបន្តឆ្ពោះទៅកាន់ ទឹកដីហ្វីលីពីន ។ លោក Dwikorita Karnawati នាយកទីភ្នាក់ងារខាងលើបានលើកឡើងថា...