ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកពន្យល់ ពីប្រភពដើមនៃលេខ 1, 2, 3, 4, 5 ….ដែលខ្មែរ ហៅថាលេខបារាំង ចំណែកបារាំង ហៅលេខនេះ ជាលេខអារ៉ាប់ ឯអារ៉ាប់ ហៅលេខនេះ ជាលេខឥណ្ឌា គឺតាមពិតប្រភពដើម នៃលេខនេះ គឺមកពីឥណ្ឌា។...
ភ្នំពេញ ៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានបានរកឃើញ ផូស៊ីលឆ្អឹង សត្វជាលើកដំបូង នៅកម្ពុជា ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអាយុកាល ពី៦៥លាន ទៅ១៩០លានឆ្នាំ ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថានកំពុងសិក្សាផូស៊ីលឆ្អឹងក្រោយរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង...
ភ្នំពេញ ៖ ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ប្រកាសស្វែងរកបុគ្គល ២រូប ដែលបានប៉ះពាល់ ជាមួយករណីសង្ស័យវិជ្ជមាន កូវីដី១៩ ដោយពួកគេបានអង្គុយ ជាប់គ្នាបីនាក់ ក្នុងអំឡុងពេលធ្វើដំណើរ ពីភ្នំពេញមកបាត់ដំបង តាមរថយន្តឈ្នួលម៉ាកស៊ីណា ពាក់ស្លាក់លេខ ភ្នំពេញ 2AZ:35 ចេញដំណើរប្រហែលម៉ោង១២ថ្ងៃត្រង់ មកដល់បាត់ដំបង ម៉ោងប្រហែល៧និង១០យប់ មានអ្នករួមដំណើរ៦នាក់...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្អែកព្រឹកនេះ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនមួយ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
បរទេស៖ នៅថ្ងៃអង្គារនេះ ប្រទេសចិន បានធ្វើការប្រកាសដាក់ ឲ្យដំណើរការលិខិត បញ្ជាក់សុខភាព ដែលនឹងត្រូវប្រើប្រាស់ សម្រាប់អ្នកធ្វើដំណើរ ក្នុងប្រទេស ដែលមានន័យថា ចិនបានក្លាយជាប្រទេសនាំមុខគេ ទៅលើអ្វីដែលគេហៅថា ជាលិខិតឆ្លងដែន កូវីដឬ COVID-19 passport ។ លិខិតបញ្ជាក់ បែបឌីជីថលនេះ នឹងអាចបង្ហាញពីព័ត៌មាន ទាំងអស់ របស់អ្នកប្រើប្រាស់...
ភ្នំពេញ ៖ តាមបទបញ្ជាណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមវិធានការណែនាំ នានារបស់ក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិទាំងអស់ដែលចេញ-ចូលទីស្ដីការក្រសួងទេសចរណ៍ អំពីការអនុវត្តវិធានការចាំបាច់មួយចំនួនក្នុងការបង្ការ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
កោះកុង : យោងតាមរដ្ឋបាល ស្រុកបូទុមសាគរនិងរដ្ឋបាលស្រុកគីរីសាគរ បានបង្ហាញឲ្យដឹងថា ស្រុកចំនួន២ ក្នុងខេត្តកោះកុង គឺ”ស្រុកបូទុមសាគរ.ស្រុកគីរីសាគរ” បានផ្អាកជាបណ្តោះអាសន្ន ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងពិធីជំលៀងផ្សេងៗ ដើម្បីចូលរួមបង្ការការពារ និងទប់ស្កាត់ការរីករាដាល ជំងឺឆ្លងកូវិដ១៩ ក្នុងព្រឹត្តការណ៍ (២០កុម្ភៈ) ចូលក្នុងសហគមន៍ដោយអនុវត្តន៍ តាមគណៈបញ្ជាការ ឯកភាពខេត្តកោះកុង។
ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជា និងរដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូលមានការសោកសៅ ដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស។ អ្នកនាំពាក្យ លេីកឡេីងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី...
បរទេស៖ មនុស្ស ៩ នាក់ត្រូវបានបាញ់សម្លាប់ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីប្រធានាធិបតី ហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានបញ្ជាឱ្យ“ បញ្ចប់” និង“ សម្លាប់” ក្រុមឧទ្ទាមកុម្មុយនិស្ត ដែលបានប្រយុទ្ធប្រឆាំង នឹងរដ្ឋាភិបាលកណ្តាល ចាប់តាំងពីឆ្នាំ ១៩៦៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៩...
បរទេស៖ អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ បានធ្វើការថ្កោលទោស លើករណីប៉ូលីសហ្វីលីពីន សម្លាប់សកម្មជន៩នាក់ នៅក្នុងប្រតិបត្តិការឆ្មក់ ចុងសប្ដាហ៍លើក្រុមបះបោរ និងជំរុញឲ្យអាជ្ញាធរ ឲ្យជៀសវាង ការប្រើប្រាស់ វោហារសាស្ត្រ ដែលអាចនាំទៅរក ការបំពានសិទិ្ធមនុស្ស។ ក្រុមសិទិ្ធមនុស្ស បានចោទប្រកាន់លោកប្រធានាធិបតី ហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ ពីបទជំរុញឲ្យមានការបង្ក្រាប លើសកម្មជន ដើម្បីបំបិទមាត់អ្នកប្រឆាំង...