ព័ត៌មានអន្តរជាតិ

ការតេស្តមីស៊ីល ជំរុញកូរ៉េខាងជើង ឲ្យស្ថិតនៅកំពូល របៀបវារៈបរទេស របស់លោក បៃដិន

បរទេស៖ ការអះអាងរបស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះដែលថា ខ្លួនបានបាញ់សកល្បងមីស៊ីលផ្លោង វាយប្រហារក្នុងចម្ងាយខ្លី ប្រភេទថ្មីនោះ បានបង្ហាញឲ្យឃើញនូវ ភាពរីកចម្រើនយោធា និងរុញច្រានខ្លួនឲ្យស្ថិតនៅលើ កំពូលរបៀបវារៈ គោលនយោបាយបរទេស របស់ប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន។

សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការបាញ់តេស្តមីស៊ីល កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឡើងប៉ុន្មានម៉ោង មុនលោក បៃដិន ប្រារព្ធធ្វើសន្និសីទ នៅសេតវិមាន ជាលើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តំណែង ក្នុងខែមករាមក។

ផ្ទាំងពាណិជ្ជកម្ម

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅពេលត្រូវគេចោទសួរថា លោកយល់ស្របថា កូរ៉េខាងជើង គឺជាបញ្ហាគោលនយោបាយបរទេស ដ៏កំពូលដែលលោក បានប្រឈមមុខដែរឬទេនោះ លោក បៃដិន បានឆ្លើយតបថា “បាទ”។

គួរបញ្ជាក់ថា កាលពីមុន លោក បៃដិន បានដកកូរ៉េខាងជើងចេញទាំងស្រុង ពីសុន្ទរកថាស្តីពីគោលនយោបាយ បរទេសដំបូង របស់លោក នៅក្នុងខែកុម្ភៈ ហើយក្នុងការគូសបង្ហាញ ពីអាទិភាពការទូតចំនួន៨ នៅក្នុងខែមីនានេះ រដ្ឋមន្ត្រីការបរទេសរបស់លោក ក៏មិនបានផ្តោតសំខាន់ លើកូរ៉េខាងជើងដែរ៕

To Top
×