ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ និងការអនុវត្តកិច្ចការបន្ដរបស់រដ្ឋបាលរាជធានី-ខេត្ត។ សូមជម្រាបថា កន្លងមក ក្រសួងមហាផ្ទៃ គ្រោងរៀបចំសន្និបាតត្រួតពិនិត្យaលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធយោធាថ្មីរបស់មីយ៉ាន់ម៉ាប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឲ្យមានសេរីភាព ត្រឹមត្រូវនិងធានាដល់គោលនយោបាយ បរទេស ។ ការបញ្ជាក់អោយដឹងបែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនពិតជាខកចិត្ត ដែលរដ្ឋមន្រ្តីការបរទេស សហភាពអឺរ៉ុប (EU) បានសម្រេចចិត្តរៀបចំ ការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា រដ្ឋមន្រ្តីការបរទេសនៃប្លុកនេះ បានយល់ព្រមដាក់ចេញនូវវិធានការណ៍រឹតត្បិតប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះ“ ការចាប់ខ្លួនការផ្តន្ទាទោស និងការធ្វើទុក្ខបុកម្នេញ” លើមេដឹកនាំប្រឆាំងរុស្ស៊ីលោក...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរក្នុងស្រុកគួរតែរៀបចំជាមុនដើម្បីទប់ស្កាត់សក្តានុពលនៃភ្លើងឆេះព្រៃដែលនឹងកើតឡើងនៅចុងឆ្នាំនេះ ខណៈដែលចំណាយក្តៅបានរកឃើញនៅលើដែនកោះ ស៊ូម៉ាត្រា ។ ប្រទេសនៅអាស៊ីអាគ្នេយ៏មួយនេះ បានរងគ្រោះដោយសារភ្លើងឆេះព្រៃត្រូពិចដ៏ធំបំផុត ក្រៅពីអាម៉ាហ្ស៊ូន និងសាធារណរដ្ឋកុងហ្គោ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងការសន្ទនាពហុភាគីរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលគេស្គាល់ថា Quad ដើម្បីប្រឈមនឹងបញ្ហាជាច្រើននៅក្នុងតំបន់រួមទាំងប្រទេសចិនផងដែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា អ្នកនាំពាក្យលោក Ned Price ក៏បានលើកឡើងផងដែរថា Quad នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យនាយកដ្ឋានរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “នៅពេលនិយាយដល់ Quad វាជាឧទាហរណ៍មួយរបស់សហរដ្ឋអាមេរិក និងដៃគូជិតដិតបំផុតរបស់យើង ដែលកំពុងរួមគ្នាដើម្បីភាពល្អនៃឥណ្ឌូ –...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់សភាអ៊ឺរ៉ុប ខិតខំដើម្បីទទួលបានផែនការចាក់វ៉ាក់សាំងការពារកូវីដ – ១៩ ដើម្បីធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងនៅជុំវិញពិភពលោក។ ថ្លែងទៅកាន់សន្និសីទប្រចាំឆមាសអឺរ៉ុប សន្និសីទអន្តរសភា ស្តីពីស្ថេរភាពសេដ្ឋកិច្ច លោក Guterres បានលើកឡើងថា វាមិនត្រឹមតែមិនយុត្តិធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ផងដែរដែលគ្រាន់តែប្រទេសចំនួន ១០ មានចំនួន ៧៥ ភាគរយនៃការចាក់វ៉ាក់សាំងជាសកល។ ដោយចាត់ទុកបញ្ហានេះថា“...
ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro...
បរទេស៖ គណៈប្រតិភូ មកពីសហភាពអារ៉ាប់រួម និងប្រទេសកាតា តាមសេចក្តីរាយការណ៍ បានជួបគ្នានៅក្នុងប្រទេសគុយវ៉ែត នាថ្ងៃចន្ទនេះ សម្រាប់ជាលើកដំបូង គិតចាប់តាំងពីមានកិច្ចព្រមព្រៀង កាលពីខែមុន ដើម្បីបញ្ចប់ជម្លោះ មានរយៈពេលជាង៣ឆ្នាំ។ ប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម បារ៉ែននិងប្រទេសអេហ្ស៊ីប នៅក្នុងខែមករា ក្នុងជំនួបកំពូលមួយក្នុងទីក្រុង al-Ula ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការស្តារឡើងវិញនូវចំណងមិត្តភាពការទូត ជំនួញនិងការធ្វើដំណើរជាមួយទីក្រុងដូហា ដែលធ្លាប់ផ្តាច់ទំនាក់ទំនងគ្នា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ បានមកពីក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា បានកើនឡើង លើសពី១១លាននាក់ គឺចំនួន១១.០០៥.៨៥០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈអ្នកឆ្លងជំងឺថ្មីមានចំនួន១៤.១៩៩នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ទិន្នន័យផ្លូវការ...
បរទេស៖ អគ្គលេខាធិការ អង្កការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃច័ន្ទបានទទូច ដល់យោធាមីយ៉ាន់ម៉ា ដែលបានក្តោបកាន់កាប់អំណាច កាលពីបីសប្តាហ៍មុន បញ្ឈប់ការបង្ក្រាបនិងដោះលែង មនុស្សរាប់រយនាក់ ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ។ យោងតាមសារព័ត៌មាន WION News ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក...