ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងកូវីដ១៩ សរុបកើនឡើង ដល់លើសពី ១១លាននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយ បានមកពីក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសឥណ្ឌា បានកើនឡើង លើសពី១១លាននាក់ គឺចំនួន១១.០០៥.៨៥០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ខណៈអ្នកឆ្លងជំងឺថ្មីមានចំនួន១៤.១៩៩នាក់ ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។

ទិន្នន័យផ្លូវការ បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥៦.៣៨៥នាក់ ដែលអ្នកជំងឺកូវីដ១៩ចំនួន៨៣នាក់បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ។

មានករណីថ្មីចំនួន១៥០.០៥៥នាក់ នៅក្នុងប្រទេស ដែលកំពុងមានជំងឺ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋ១០.៦៩៩.៤១០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីទទួលបានការព្យាបាលជំងឺ ។

ករណីមានជំងឺបានកើនឡើង៤.៤២១នាក់ ក្នុងអំឡុងពេល២៤ម៉ោងមុន ។

ចំនួនអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងក្នុងរយៈពេល០៥ថ្ងៃជាប់ៗគ្នា ។

ដំណើរការនៃការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅឥណ្ឌា បានធ្វើឡើងចាប់តាំងពីថ្ងៃទី០៦ ខែមករា និងពលរដ្ឋជាង១១លាននាក់ ភាគច្រើនជាបុគ្គលិកសុខាភិបាល បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×