ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អង្កការសហប្រជាជាតិ អំពាវនាវឱ្យយោធា មីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាប ទៅលើបាតុករ ជាបន្ទាន់

បរទេស៖ អគ្គលេខាធិការ អង្កការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃច័ន្ទបានទទូច ដល់យោធាមីយ៉ាន់ម៉ា ដែលបានក្តោបកាន់កាប់អំណាច កាលពីបីសប្តាហ៍មុន បញ្ឈប់ការបង្ក្រាបនិងដោះលែង មនុស្សរាប់រយនាក់ ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារ។

យោងតាមសារព័ត៌មាន WION News ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Guterres ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា « យើងមើលឃើញ ការធ្វើឱ្យអន្តរាយដល់ លទ្ធិប្រជាធិបតេយ្យ ការប្រើប្រាស់កម្លាំងឃោរឃៅ ការចាប់ខ្លួនតាមអំពើចិត្ត ការបង្ក្រាបលើរាល់ការបង្ហាញរបស់ខ្លួន ការរឹតត្បិតអវកាសស៊ីវិល ការវាយប្រហារលើសង្គមស៊ីវិល ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹង ជនជាតិភាគតិចដែល មិនមានគណនេយ្យភាព រួមទាំងអ្វីដែលត្រូវបានគេហៅថា ការបោសសម្អាតជនជាតិ ភាគតិចរ៉ូហ៊ីងយ៉ា។

លោក Guterres បន្ថែមថា «ថ្ងៃនេះខ្ញុំសូមអំពាវនាវដល់យោធា មីយ៉ាន់ម៉ា ឱ្យបញ្ឈប់ការបង្ក្រាបជាបន្ទាន់ ដោះលែងអ្នកទោស បញ្ឈប់អំពើហឹង្សា គោរពសិទ្ធិមនុស្ស និងឆន្ទៈរបស់ប្រជាជន ដែលបានសម្តែង នៅក្នុងការបោះឆ្នោតថ្មីៗនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×