គែរ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ជនអន្តោប្រវេសន៍ ស្ទើរតែ១.៣០០នាក់ បានលង់ទឹកស្លាប់ នៅក្នុងសមុទ្រ ម៉េឌីទែរ៉ាណេ ក្នុងឆ្នាំ២០១៩ ។ អង្គការជន អន្តោប្រវេសន៍ អន្តរជាតិ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនអន្តោប្រវេសន៍ ស្ទើរតែ១.៣០០នាក់ បានលង់ទឹកស្លាប់ នៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមថវិកា ចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលទុក្ខ លំបាករបស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប ។ សម្ដេចក្រឡាហោម បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះថា “ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមនូវថវិកាចំនួន២ម៉ឺនដុល្លារ...
បរទេស៖ កំណើនទឹកសមុទ្រ អាចជះឥទ្ធិពលអាក្រក់ ៣ ដងទៅលើប្រជាជន ច្រើនជាងអ្វីដែលយើងបានគិត នៅត្រឹមឆ្នាំ ២០៥០ នេះបើយោងតាមការស្រាវជ្រាវថ្មី ដែលបានគម្រាមកំហែង ដល់មនុស្សទាំងអស់ក្រៅ ពីលិចលង់ទីក្រុង តាមឆ្នេរសមុទ្រធំ ៗ មួយចំនួននៅលើពិភពលោក។ អ្នកនិពន្ធកាសែតមួយ ចេញផ្សាយកាល ពីថ្ងៃអង្គារ បានបង្កើតវិធីត្រឹមត្រូវ នៃការគណនាកម្ពស់ដី ដោយផ្អែកលើផ្កាយរណប ដែលជាវិធីស្តង់ដារ...
ភ្នំពេញ៖ នៅថ្ងៃទី៥ខែមករា ឆ្នាំ ២០២០នេះ មានករណីស្រ្តីម្នាក់ ដែលមិនបង្ហាញ អត្តសញ្ញាណ ពាក់ម៉ាស់ ដើម្បីព្យាយាមបិទបាំងមុខ បានដឹកនាំកម្លាំង ប្រជាពលរដ្ឋមួយក្រុម ធ្វើការវាយហែករបង យ៉ាងបំពានមិនខ្លាច ញញើតច្បាប់ ចូលលុកលុយកាន់កាប់ លើដីចំនួន៨ឡូតិ៍ ស្ថិតនៅលើផ្លូវ ជា សុផារ៉ា ចំណុចសង្កាត់ ទួលសង្កែ២ ខណ្ឌឫស្សីកែវ...
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ ជំនួយរបស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប។ បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គ្មានការដកតំណែង អភិបាលខេត្តកែប និងមន្រ្តីពាក់ព័ន្ធនោះទេ។
ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍ រហូតមកដល់ម៉ោងជាង១១និង៣០នាទី ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ មានអ្នកស្លាប់ដោយការបាក់រលំអាគារកើនឡើង៣៥នាក់ ក្នុងចំណោមរកឃើញសរុប៥៨នាក់ ៕
ភ្នំពេញ៖ ថ្លែងពីកន្លែងកើតហេតុ ក្នុងឧបទ្វហេតុ រលំអគារ ៧ជាន់នៅខេត្តកែប សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ការខិតខំដោយមិនដែលបានគិត ពីការនឿយហត់របស់សម្តេចទាំងយប់ថ្ងៃនៅទីនេះ គឺចង់ឃេីញពលរដ្ធ មានជីវិតរស់នៅបានជួបជុំ ក្រុមគ្រួសារប្តីប្រពន្ឋ និងកូនចៅតទៅទៀត។ សម្តចតេជោ នាយករដ្ឋមន្រ្តី បានសរសរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅយប់ថ្ងៃទី៤ មករា ២០១៩នេះថា...
ភ្នំពេញ៖ នៅពេលនេះគឺម៉ោង ៧និង៤៨នាទីយប់ ថ្ងៃសៅរ័ទី ៤ មករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជា កំពុងនៅជាប់ជាមួយក្រុមការងារ ចម្រុះសង្គ្រោះបន្ទាន់ ដែលកំពុងរុករកពលរដ្ធរងគ្រោះ នៅក្រោមគំនរ បាក់បែកនៃអគារ ៧ជាន់ ដែលបាក់រលំកាលពីម្សិលមិញ នៅខេត្តកែប។ សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “តាមការបញ្ជាក់ពី ក្រុមការងារសង្រ្គោះបន្ទាន់ គឺបានឮសម្លេងជនរងគ្រោះ...
ភ្នំពេញ៖ លោក កឹម សុខា បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់រលំអគារ នៅខេត្តកែប កាលសៀលថ្ងៃទី៣ មករា។ រហូតដល់ពេលនេះ ក្រុមជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ក្នុងហេតុការណ៍បាក់រលំអគារ ដែលមានកម្ពស់៦ជាន់ នៅខេត្តកែប ចំនួន២៥នាក់ ក្នុងនោះ មានអ្នកស្លាប់៧នាក់។...