ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ១៩០នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយ អ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ៥ ស្រុកទៀត ដែលមានចំនួនប្រមាណជាជាង ៤០ម៉ឺននាក់។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការបន្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ទី៥លាននាក់ ហើយ ដោយបានទៅលើ ឈ្មោះ ណុប មាន អាយុ៧០ឆ្នាំ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាថ្ងៃ១៣ កក្កដា ។ លោក ណុប...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៣០នាក់ទៀត ជាសះស្បើយចំនួន១០១២នាក់ និងស្លាប់ចំនួន២៨នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៦១៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២១៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន៦២៧០០ នាក់ អ្នកជាសះស្បើយចំនួន៥៤៤៨៩នាក់ និងអ្នកស្លាប់ចំនួន៩៥៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័តមាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៧នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តស្វាយរៀង ១២នាក់ មកពីក្បូងឃ្មុំ ២នាក់ និងមកពី កំពង់ឆ្នាំ១នាក់ និងមាន ករណីស្លាប់ម្នាក់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១។ ក្នុងនោះរួមមាន៖...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៥០នាក់បន្ថែមទៀត ក្នុងនោះ(០១ករណី សហគមន៍ និង១៤៩ នាក់ នាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៥៦នាក់ ផងដែរ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ២៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧១៧នាក់ និងកំពុងសម្រាកព្យាបាល ៥១៣នាក់ ស្លាប់២០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន៤៦នាក់ និងស្លាប់២នាក់ ។ រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ ចំនួន៤៧នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន២នាក់ ខណៈមានករណីជាសះស្បើយចំនួន ៥២នាក់ និងករណីស្លាប់០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ...