ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធាំរណៈ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា បានរាយការណ៍ថា មានអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត បន្ទាប់ពីបានចុះក្នុងបញ្ជីថ្មីចំនួន ៦.៩២៣នាក់ និង ៤៧នាក់បន្ថែមទៀតបានស្លាប់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយសរុបអ្នកឆ្លងមាន ២៣៨.៤៩១នាក់ និងអ្នកស្លាប់ចំនួន ១.៥៣៧នាក់...
ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៩៥៣ករណី កាលពីថ្ងៃអាទិត្យ ដែលមានចំនួនខ្ពស់ ជាងកំណត់ត្រាមុនចំនួន ១,៨៥៣ ករណីដែលបានចុះឈ្មោះកាលពីថ្ងៃសៅរ៍។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីរួមមានការឆ្លងក្នុងស្រុកចំនួន ១,៩៤៥ករណី និងករណីនាំចូលចំនួន ៨ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៩,៨១៦...
ភ្នំពេញ៖ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ មានការចូលរួម ដូចជា ៖ លោកលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល...
វ៉ាស៊ីនតោន៖ អភិបាលក្រុងលោកស្រី Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់នៅក្នុងការដួលរលំ អគារលំនៅដ្ឋាននៅ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩០ នាក់ជាមួយនឹងមនុស្ស ៣១នាក់ ដែលនៅសេសសល់មិនទាន់រាប់បញ្ចូល។ លោកស្រី Levine Cava បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា“ ចិត្ត...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបាន រាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រសួងសុខាភិបាល និងកីឡា របស់មីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅក្នុងផ្ទះ នៅតាមរដ្ឋបន្ថែមទៀតចំនួន១៨ នៅទូទាំងប្រទេស ដោយសារតែផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំង ។ បទបញ្ជានៅផ្ទះ នឹងចូលជាធរមាននៅថ្ងៃចន្ទ នឹងដាក់បញ្ចូលក្រុងចំនួន៦ នៅក្នុងតំបន់ Bago និងក្រុងចំនួន១២ នៅតំបន់រ៉ងហ្គូន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារទីរួមខេត្ត ស្រុកសង្គមថ្មី និងអាជីវកម្មផ្ទះសំណាក់ សោភ័ណ្ឌសិរីរចនា ផ្អាកជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាទីតាំងដែលមានពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី១១ កក្កដា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ២២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥៥នាក់ និងស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៩១នាក់ និងកំពុងសម្រាកព្យាបាល ៥១០នាក់ ស្លាប់២០នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត និងមានករណីជាសះស្បើយ ៥៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១២នាក់ និងកំពុងសម្រាកព្យាបាល ៣០៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយ៥២នាក់ ស្លាប់ម្នាក។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្ត ស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ យោងតាមលទ្ធផល នៃការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងច្រើន ក្នុងភូមិសាស្ត្រចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ...