Covid-19

Update៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ បាក់រលំអគារខុនដូ នៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក កើនឡើងដល់ ៩០នាក់ហើយ

វ៉ាស៊ីនតោន៖ អភិបាលក្រុងលោកស្រី Daniella Levine Cava បានលើកឡើងថា ចំនួនអ្នកស្លាប់នៅក្នុងការដួលរលំ អគារលំនៅដ្ឋាននៅ Surfside ភាគអាគ្នេយ៍នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានកើនឡើងដល់ ៩០ នាក់ជាមួយនឹងមនុស្ស ៣១នាក់ ដែលនៅសេសសល់មិនទាន់រាប់បញ្ចូល។

លោកស្រី Levine Cava បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃថា“ ចិត្ត និងគំនិតរបស់យើងតែងតែនៅជាមួយអ្នក ដែលយើងបានបាត់បង់ និងក្រុមគ្រួសារដែលកំពុងមានទុក្ខព្រួយ និងអ្នកដែលកំពុងរង់ចាំ” ។

លោកស្រីបន្តថា គំនរ និងកម្ទេចកម្ទីជាង ១៤ លានផោន ត្រូវបានយកចេញពីគំនរបាក់បែក។ អាជ្ញាធរមូលដ្ឋានបាន និងកំពុងធ្វើការជាមួយសេវា ប្រៃសណីយ៍សហរដ្ឋអាមេរិក ក្នុងដំណើរការកំណត់អត្តសញ្ញាណ រួមទាំងការពិនិត្យព័ត៌មាន ប័ណ្ណបើកបររបស់ជនរងគ្រោះ។

នៅកន្លែងធ្វើការដួលរលំបាន ផ្លាស់ប្តូរទៅរកការស្តារឡើងវិញ កាលពីសប្តាហ៍មុន នៅពេលក្រុមអ្នកជួយសង្គ្រោះគិតថា មិនអាចរកឃើញមនុស្សដែល នៅរស់បានច្រើនជាងពីរសប្តាហ៍ បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង។

អភិបាលរដ្ឋផ្លរីដាលោក Ron DeSantis បានលើកឡើងថា វាមិនច្បាស់នោះទេ ថាតើគុណវិបត្តិនៅក្នុងរចនាសម្ព័ន្ធ មានលក្ខណៈពិសេស ចំពោះអាគារសំណង់ ឬការថែរក្សារបស់វា។ មិនច្បាស់លាស់ផងដែរ គឺផលប៉ះពាល់នៃការដួលរលំ សម្រាប់បទប្បញ្ញត្តិរដ្ឋថ្មី ៕

ដោយ ឈូក បូរ៉ា

To Top