ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦៦នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៥៥នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១១នាក់ ខណៈមានករណីជាសះស្បើយចំនួន១០នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងនៅថ្ងៃសុក្រថា រុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៣.២១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ៥.៥៦១.៣៦០នាក់ ។ មជ្ឈមណ្ឌលបានរាយការណ៍ថា អ្នកស្លាប់បន្ថែមទៀតចំនួន៦៧៩នាក់ កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣៦.៥៦៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងពី...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់ ផងដែរ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ២៣ករណី លើអ្នកដំណើរចូលមក កម្ពុជា៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នោថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៤៣នាក់ ក្នុងនោះក្រុងកំពង់ចាម ៤នាក់, ស្រុកបាធាយ ៩នាក់, ស្រុកជើងព្រៃ ១០នាក់, ស្រុកព្រៃឈរ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកកំពង់សៀម ៣នាក់,...
ភ្នំពេញ ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលយ៉ាងខ្លី នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា គណៈកម្មការប្រតិបត្តិកូវីដ-១៩កំពុងពិនិត្យសំណើររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានស្នើមកកាន់រាជរដ្ឋាភិបាល មិនឲ្យយករោងចក្រ ធ្វើជាកន្លែងចត្តាឡីស័កសម្រាប់ដាក់កម្មករជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩ ។ សមាគមរោងចក្រកាតដេរកម្ពុជាបានស្នើរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកុំឲ្យយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ដាក់កម្មករដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ហើយបើក្នុងករណីរោងចក្រណាមួយផ្ទុះជំងឺកូវីដ១៩ខ្លាំង គួរតែបិទតែម្តង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអវិជ្ជមានកូវីដ-១៩ ក្រោយធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយសម្ដេចថា ក្នុងមេដឹកនាំអាស៊ាន ប្រហែលមានសម្ដេចម្នាក់ទេ ធ្វើចត្តាឡីស័ក ចំនួន៣ដង និងសង្ឃឹមថា គ្មានលើកទី៤ ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។ ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ម្នាក់ ធ្វើការនៅក្រុមហ៊ុន CATS តែងតែទៅទិញម្ហូប នៅផ្សារពោធិ៍ចិនតុងរៀងរាល់ថ្ងៃ ដូច្នេះអ្នកលក់ដូរ និងអ្នកដើរផ្សារទាំងឡាយ ត្រូវធ្វើតេស្តរកជំងឺនេះ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្ដីសម្រេចស្ដីពីការបន្ដផ្អាក ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារគ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្ដាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី៣ កក្កដា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។