Covid-19

រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២៣.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងនៅថ្ងៃសុក្រថា រុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៣.២១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ៥.៥៦១.៣៦០នាក់ ។

មជ្ឈមណ្ឌលបានរាយការណ៍ថា អ្នកស្លាប់បន្ថែមទៀតចំនួន៦៧៩នាក់ កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣៦.៥៦៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងពី ១៨.១៩៧នាក់ ដល់៥.០៣៥.៥១៨នាក់ ។

ម៉ូស្គូ ជាតំបន់ដែលឆ្លងខ្លាំងបំផុតរបស់ប្រទេសរុស្ស៊ី ត្រូវបានរាយការណ៍ថា មានករណីថ្មីចំនួន៦.៨៩៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅក្នុងក្រុងនេះកើតឡើងដល់ ១.៣៧២.៧០៥នាក់ ។

ទិន្នន័យផ្លូវការបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៤០.០២៧.៩៤៤នាក់ បានចាក់ថ្នាំនៅក្នុងប្រទេសរុស្ស៊ី គិតត្រឹមថ្ងៃពុធ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top