រីយ៉ូ៖ ប្រភពព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល បានចុះបញ្ជីចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន ២,២២៩ នាក់ពីគ្រោះមហន្តរាយជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិកើនឡើងដល់ ៥២០,០៩៥នាក់។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលប្រេស៊ីលបាមឲ្យដឹងថា ការឆ្លងថ្មីចំនួន ៦៥,១៦៣ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនសរុបកើនឡើងដល់ ១៨,៦២២,៣០៤ នាក់។ ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីររកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៦នាក់បន្ថែមទៀត និងមានករណីជាសះស្បើយម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ សរុបចំនួន ៩៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤៣៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន១២៣នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៧នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១ ២៦៩នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦០នាក់ថ្មី និងករណីជាសះស្បើយចំនួន ១០៤នាក់ និងស្លាប់៣នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣៣នាក់ថ្មី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៦៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៨២នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៣១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៣នាក់ ខណៈមានករណីជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាស លក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ (Covid-19 Rapid Antigen Test) តម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
បរទេស៖ រដ្ឋាភិបាលនឹវៀតណាម នឹងផ្តល់ថវិកា ៧,៦៥ ពាន់ពាន់លានដុង (៣៣២,៣ លានដុល្លារ) ដល់ក្រសួងសុខាភិបាលក្នុងការទិញវ៉ាក់សាំងបង្ការវីរុសកូវីដ១៩ AstraZeneca និង Pfizer Covid-19 ចំនួន ៦១ លានដូស ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ក្រោយបញ្ចប់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ១០លាននាក់ ដែលមានអាយុ១៨ឆ្នាំឡើងទៅហើយនោះ នឹងបន្ដគិតចាក់វ៉ាក់សាំង សម្រាប់ក្មេងមានអាយុក្រោម១៨ឆ្នាំ ដើម្បីបង្កើនភាពស៊ាំ ដល់ពលរដ្ឋនៅកម្ពុជា។ ក្នុងកិច្ចប្រជុំ និងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅកម្ពុជាតាមប្រព័ន្ធវីដេអូនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ...