ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត នៅក្រុងបានលុង ដែលជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថា អ្នកវិជ្ជមានទាំង ៨នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោម អ្នកពាក់ព័ន្ធចំនួន ១៧០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ...
បរទេស៖ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បានស្វែងរកជំនួយពីប្រទេសអាល្លឺម៉ង់ក្នុងការទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-19 និង ការផ្ទេរបច្ចេកវិទ្យាផលិតកម្មវ៉ាក់សាំង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel, នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីញជីញ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន ១០នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន ១៥នាក់ និងមានករណីជាសះស្បើយចំនួន ២១នាក់ ផងដែរ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៥០នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១១០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧២៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៧១នាក់ ស្លាប់១១នាក់។
បាងកក៖ អាជ្ញាធរថៃ កាលពីថ្ងៃអង្គារ បានអនុញ្ញាតិសាកល្បង សម្រាប់ការធ្វើដំណើរ ដោយសេរីទៅកាន់តំបន់ឆ្នេរ ដ៏ពេញនិយមភូកេត ដែលជាជំហានដំបូងឆ្ពោះ ទៅគោលដៅរបស់អ្នកទេសចរ ដែលប្រទេសថៃ ចង់ធ្វើឱ្យសេដ្ឋកិច្ច រើបឡើងឡើងវិញ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP)។ ប្រទេសថៃ បានដាក់កម្រិតយ៉ាងតឹងរឹង លើការមកដល់របស់អ្នកទេសចរ ដើម្បីទប់ស្កាត់ជំងឺនេះ ប៉ុន្តែការបង្អាក់ភ្ញៀវទេសចរ បាននាំឱ្យសេដ្ឋកិច្ចរបស់ខ្លួន...
ភ្នំពេញ៖ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ សមាជិកសមាជិការដ្ឋសភាដែលនឹងត្រូវអញ្ជើញចូលរួមសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋសភាបានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ដែលមកដល់ពេលនេះ មិនមានករណីវិជ្ជមានពីការធ្វើតេស្តនេះនោះទេ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា លោកឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេ ស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួក គេទៅជាសកម្មភាពនិងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅហ្សឺណែវ (UNOG) បានអំពាវនាវនៅក្នុងអំឡុងកិច្ច ពិភាក្សាស្តីពីជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីនោះ។ លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងកូវីដ- ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មលក់ដូរទាំងអស់នៅផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីរកឃើញករណីវិជ្ជមានថ្មី ៦២នាក់ ជាសះស្បើយ ៣៦នាក់ និងស្លាប់ម្នាក់ ។ រដ្ឋបាលខេត្តបញ្ជាក់ថា ខេត្តស្វាយរៀង កន្លងមកបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ (ស្រី ៩៥២នាក់) ក្នុងនោះព្យាបាលជាសះស្បើយ ១១១២នាក់ (ស្រី ៦៣០នាក់) និងកំពុងសម្រាកព្យាបាលបន្ត ៥០៧នាក់...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល និងកីឡារ បានចេញសេចក្តីប្រកាសមួយថា ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន៥៩៥នាក់ គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៤៨.៦១៧នាក់ ។ សេចក្តីប្រកាសបានដាក់ថា ចំនួន ៣នាក់ ដែលបានស្លាប់បន្ថែមទៀតត្រូវបាន គេរាយការណ៍កាលពីថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់...