Covid-19

ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងកូវីដ ៦២នាក់ទៀត ខណៈជាសះស្បើយ ៣៦នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីករណីរកឃើញករណីវិជ្ជមានថ្មី ៦២នាក់ ជាសះស្បើយ ៣៦នាក់ និងស្លាប់ម្នាក់ ។

រដ្ឋបាលខេត្តបញ្ជាក់ថា ខេត្តស្វាយរៀង កន្លងមកបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ (ស្រី ៩៥២នាក់) ក្នុងនោះព្យាបាលជាសះស្បើយ ១១១២នាក់ (ស្រី ៦៣០នាក់) និងកំពុងសម្រាកព្យាបាលបន្ត ៥០៧នាក់ (ស្រី ៣១៧នាក់) និងមានអ្នកស្លាប់ ១២នាក់ (ស្រី ៥នាក់) ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top