ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DOH)បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៨០៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ត្រូវបានគេបញ្ជាក់ថា មានរហូតដល់១.៣៥៩.០១៥នាក់ ។ នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៣.៦២១នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៨៤នាក់ទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ។ ហ្វីលីពីន មានពលរដ្ឋលើសពី១១០លាននាក់ បានធ្វើតេស្តរកមើលមេរោគមានជាង១៣លាននាក់ ចាប់តាំងពីផ្ទុះជំង៉ឺនៅក្នុងខែមករា...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងវីរុសកូរ៉ូណា លើសពី១០.០០០នាក់ សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលមាន៧៩ភាគរយបានកើនឡើងដោយសារវីរុស Delta ផ្ទុះឡើងនៅក្នុងប្រទេស កាលពីសប្តាហ៍មុន ។ តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានវីរុសកូរ៉ូណា ចំនួន១០.៣២១នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ...
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលប្រទេសចិន និយាយថា ប្រទេសចិន បានគ្រប់គ្រងវ៉ាក់សាំងកូវីដ១៩ ច្រើនជាងមួយពាន់លានដូស។ នេះបេីតាមការផ្សាយរបស់AFP ។ អាជ្ញាធរសុខាភិបាលរបស់ប្រទេសនេះ បាននិយាយថា ចំនួនដូសដែលត្រូវបានគ្រប់គ្រង ទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ២,៥ ពាន់លានដូស កាលពីថ្ងៃសុក្រ ក្នុងចិន មានជាង ១ពាន់លានដូស។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងថ្មី ៦៥៩នាក់ទៀត និងមានករណីជាសះស្បើយ ៦២១នាក់ និងស្លាប់១៧នាក់។ ក្នុងនោះ ជាករណីឆ្លងសហគមន៍ ៦០៧ នាក់ និងជាអ្នកដំណើរពីបរទេស ៥២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមិថុនា...
កោះកុង៖ ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ ទបានទទួលការចាក់វ៉ាកសាំង ការពារជំងឺកូវិដ១៩ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការទប់ស្កាត់កុំឲ្យមាន ការរីករាលដាលឆ្លងចូល ក្នុងសហគមន៍ក្នុងព្រឹត្តការណ៍២០កុម្ភៈ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានរៀបចំឡើងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ មានចំនួន២ទីតាំង៖ ទីតាំងទី១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។ ទីតាំងទី២ នៅភោជនីដ្ឋានសូ៑ នឹង ស្ថិតក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។ លោកវេជ្ជបណ្ឌិត ទៅ មុឹង បានឲ្យដឹងថា ការបើកយុទ្ធនាការ ចាក់វ៉ាក់សាំការពារ...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០៤នាក់ បន្ទាប់ពីក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានធ្វើតេស្តរហ័ស លទ្ធផលរកឃើញ លើប្រជាពលរដ្ឋកណ្ដាលក្រុងបានលុង ខេត្តរតនគិរី។ យោងតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនដ៏ច្រើនលើសលុប ដែលខេត្តមួយនេះ មិនធ្លាប់មានកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត មានការតក់ស្លុត...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ ចំនួន៩ ០២៤ ០០០ ដូស ក្នុងនោះចំនួន ៨ ៧ ០០ ០០០ដូស គឺមកពីប្រទេសចិន។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៩ ខែមិថុនា វ៉ាក់សាំងចិនស៊ីណូវ៉ាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគម ២០កុម្ភៈ ចំនួន៩នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន៩នាក់ និងមានករណីជាសះស្បើយចំនួន១៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៣២នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៣នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៥៦៩នាក់ និងស្លាប់១០នាក់៕