ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១៨នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ១៣នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញតាម មធ្យោបាយរថយន្ដផ្សេងគ្នា។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ខេត្តរតនគិរី រកឃើញវិជ្ជមានកូវីដ-១៩ចំនួន ២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន០៨នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសស្តីពីករណី រកឃើញវិជ្ជមានអ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់ ក្នុងនោះ នៅស្រុកសាលាក្រៅចំនួន៧នាក់ និងក្រុងប៉ៃលិនចំនួន ២នាក់ និងជាសះស្បើយចំនួន ២នាក់ ផងដែរ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់ នៅស្រុកស្រែអំបិល ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានករណីជាសះស្បើយចំនួន ២៤នាក់ ផងដែរ។
ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានប្រកាសផ្អាកដំណើរការលក់ដូរ ក្នុងផ្សារព្រែកតាមាក់ (ចាស់) ស្ថិតក្នុង ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលទាំងមូល ជាបណ្តោះអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ។ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល...
ញូវដេលី៖ ក្រសួងសុខាភិបាល របស់ប្រទេសឥណ្ឌា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ របស់ឥណ្ឌាបានកើនលើស ៣៥ម៉ឺននាក់ហើយ ដែលចំនួនសរុបឈានដល់ ៣៥១,៣០៩នាក់នៅថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងប្រទេសឥណ្ឌា មានមនុស្សចំនួន ២,១២៣ នាក់បានស្លាប់ដោយសារ ជំងឺរាតត្បាតក្នុងអំឡុងពេល ២៤ ម៉ោងកន្លងមក។ ក្រៅពីនេះមានករណី ៨២,៤៩៨ ករណីថ្មី ត្រូវបានចុះឈ្មោះចាប់តាំងពីព្រឹកថ្ងៃច័ន្ទ...
បរទេស៖ ក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍នៅព្រឹកថ្ងៃអង្គារថា មានអ្នកជំងឺកូវីដ១៩ចំនួន ២៨ នាក់បានស្លាប់ និង រកឃើញករណីឆ្លងថ្មីចំនួន ២ ៦៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មានករណីឆ្លងថ្មីចំនួន...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ថា របាយការណ៍ចេញដោយវិទ្យាស្ថាន សេរ៉ូមរដ្ឋ ហៅកាត់ (SSI) បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានពលរដ្ឋដាណឺម៉ាក ចំនួន១.៣៣៤នាក់ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់កម្រិត ចន្លោះនៃការចាប់ផ្តើមចាក់វ៉ាក់សាំង របស់ប្រទេសដាណឺម៉ាក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៦៧៨នាក់ទៀត ជាសះស្បើយចំនួន៥៥៧នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៦៧៨នាក់ មានករណីឆ្លងសហគមន៍ចំនួន៦២៩នាក់ និងអ្នកដំណើរពីបរទេស៤៩នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៣៥៥១១នាក់អ្នកជាសះស្បើយចំនួន២៨៦៤៩នាក់ អ្នកស្លាប់ចំនួន២៧៨ នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រហូដល់មានការសម្រេចជាថ្មី។