កាហ្សា៖ ប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល នៅលើតំបន់កាហ្សាស្ទ្រីប ដែលបានបញ្ចប់កាលពីថ្ងៃសុក្របានឈានដល់ចំនួន ២៥៣ នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ នៅក្នុងព័ត៌មានថ្មី ស្តីពីចំនួនអ្នកស្លាប់ក្រសួងសុខាភិបាលនៅតំបន់កាហ្សា បានឲ្យដឹងថាប្រជាជនប៉ាឡេស្ទីន ២៥៣ នាក់ត្រូវបានសម្លាប់ក្នុងនោះមានកុមារ ៦៦ នាក់ ស្ត្រី ៣៩ នាក់ និងមនុស្សចាស់ចំនួន ១៧...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា អ៊ីរ៉ង់ រាយការណ៍កាលពីថ្ងៃចន្ទថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន១១.០០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.៨៤៣.៥២៣នាក់ ។ ជំងឺឆ្លងរាតត្បាត ក៏បានប្រកាសឲ្យដឹងថា បានសម្លាប់មនុស្សអស់ចំនួន៧៨.៨៤៨នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ លើស ២៥១នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងអត្ថបទដែលបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន១៥នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្រគល់និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ម៉ឺនបន្ទះដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ភាគច្រើនជាអាជីវករនៅផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាក នៅតាមទីតាំងដែលបានកំណត់ ៕
ពោធិសាត់៖ មន្ទីរសុខាភិបាលខេត្តពោធិសាត់ នៅល្ងាចថ្ងៃទិ ២៤ ខែ ឧសភា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តរកឃើញករណីវិជ្ជមានជម្ងឺកូវីដ-19ចំនួន ៤ នាក់ស្រី ២ នាក់បន្ថែមទៀតដោយក្នុងនោះមកពីរាជធានីភ្នំពេញទាំង ៤ នាក់។ គិតត្រឹមម៉ោង ១៨ះ០០នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការផ្អាកអាជីវកម្ម/ផលិតកម្ម នៅរោងចក្រ យូ លី អ៊ិនធើណេសិនណល (ខេមបូឌា) ហ្កាមេន ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស សាន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៦៨នាក់ទៀត ជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ ៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ៥៦៨នាក់នេះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៦៣២៩នាក់ អ្នកជាសះស្បើយចំនួន ១៩០២២នាក់...
បរទេស៖ ការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកនៅកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនសម្ពាធលើរដ្ឋាភិបាល ឲ្យទទួលយកថ្នាំវ៉ាក់សាំងពីប្រទេសចិន ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ បានចាក់ថ្នាំវ៉ាក់សាំងបានត្រឹមតែ ១ភាគរយប៉ុណ្ណោះដល់ប្រជាជនខ្លួន និងគ្មានសញ្ញានៃការមកដល់ នៃថ្នាំវ៉ាក់សាំងថ្មីនោះទេ។ ទីក្រុងតៃប៉ិ ចោទប្រកាន់ទីក្រុងប៉េកាំងថា ផ្សព្វផ្សាយព័ត៌មានមិនពិត និងរារាំងខ្លួនមិនឲ្យចូលរួមដោយពេញលេញ ជាមួយអង្គការសុខភាពពិភពលោក ចំណែកទីក្រុងប៉េកាំងនិយាយថា ទីក្រុងតៃប៉ិក កំពុងតែរីករាយនឹងការលេងហ្គែម នយោបាយជាមួយអាយុជីវិតពលរដ្ឋខ្លួន តាមរយៈការបដិសេធថ្នាំវ៉ាក់សំាងចិន។...