បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បាននិយាយប្រាប់ថា លោកបាននិយាយជាមួយ រដ្ឋមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលការជួយឲ្យ ទទួលបានថ្នាំវ៉ាក់សាំងកូវីដ១៩ ហើយលោកបានឆ្លើយតបថា លោកនឹងយកបញ្ហានេះ ទៅពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន ស្របពេលមានការឆ្លងកើនឡើងនៅតៃវ៉ាន់។ ការប្រយុទ្ធប្រឆាំងរបស់ តៃវ៉ាន់ចំពោះជម្ងឺកូវីដ១៩ មានភាពលំបាក់ស្មុគស្មាញខ្លាំង ដោយសារតែកង្វះថ្នាំវ៉ាក់សាំង ដោយមានថ្នាំវ៉ាក់សាំងត្រឹមតែប្រហែល ៧០០.០០០ បានមកដល់ទៅពេលកំណត់ ដោយរួមបញ្ចូលទាំងថ្នាំវ៉ាក់សាំង...
ពោធិសាត់៖ នៅល្ងាចថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តពោធិសាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៤ នាក់ស្រី ២ទៀត ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន ៣នាក់ និង អ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ចំនួន ១នាក់។ បើតាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាលខេត្តពោធិ សាត់ដដែលក៍បានអោយដឹងដែរថា គិតត្រឹមល្ងាចថ្ងៃទី ២១ ខែ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងករណីជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤នាក់ ។ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកជំងឺដែលរកឃើញថ្មីរួមមាន៖ ១- ឈ្មោះ នួន ហាន់ ភេទស្រី អាយុ៦៥ឆ្នាំ...
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា បើតាមលទ្ធផលបឋម Rapid Test បានរកឃើញអ្នកវិជ្ជមាន(+)សរុបចំនួន១១២នាក់ ស្រី ៦២នាក់ ក្នុងនោះ ខ្មែរ៧៧ នាក់ ស្រី ២៩ នាក់ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១៥នាក់ បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន២នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
ភ្នំពេញ៖ មន្ត្រីការពារផ្ទះឲ្យ ឯកអគ្គរដ្ឋទូតអង់គ្លេស មានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញបានរកឃើញ ឆ្លងជំងឺកូវីដ១៩។ ដូចនេះអ្នកដែលមានទំនាក់ទំនង ជាមួយមន្រ្តីការពារផ្ទះឲ្យ ទូតអង់គ្លេសចាប់ពីថ្ងៃទី១០-១៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដាន សុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បានបង្ហាញថា ៩៩,៤៩ ភាគរយនៃអ្នកទទួលបានវិវត្ត ទៅជាការឆ្លើយតបអង្គបដិប្រាណ ៤ សប្តាហ៍បន្ទាប់ពីការចាក់លើកទី ២ ។ របាយការណ៍បានបន្ថែមថា ៣ សប្តាហ៍បន្ទាប់ពីការចាក់លើកដំបូងប្រហែល ៦៦ ភាគរយនៃអ្នកទទួលបានវិវត្តទៅជាប្រព័ន្ធភាពស៊ាំ។ ក្រុមស្រាវជ្រាវបាននិយាយថា ចំនួនអង្គបដិប្រាណប្រឆាំងនឹងវីរុសនេះ ត្រូវបានវាស់ជាមួយ Roche Elecsys Electrochemilumines Immunoassay...
បរទេស៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសវៀតណាមបានប្រកាសអំពី ផែនការក្នុងការចំណាយ លុយប្រមាណជា ២៥,២ទ្រីលានដុង ឬត្រូវជាង១,១ពាន់លានដុល្លារ ដើម្បីទុកយកទៅចំណាយក្នុងការ ទិញវ៉ាក់សាំងថ្មីប្រមាណជា ១៥០លានដូស។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងហិរញ្ញវត្ថុបានបន្តទៀតថា សំណើរកញ្ចប់ថវិកានេះត្រូវបានផ្ញើទៅ ដល់រដ្ឋាភិបាលសម្រាប់ ការអនុម័តរួចរាល់ហើយ ហើយនឹងប្រើប្រាស់លុយទាំងនោះទាំងអស់ គឺជាកញ្ចប់របស់រដ្ឋាភិបាលទាំងអស់។ បន្ទាប់ពីបានជោគជ័យ ក្នុងការរាំងខ្ទប់ការរាតត្បាតបាន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤៦០នាក់ទៀត ជាសះស្បើយចំនួន៨២៤នាក់ និងស្លាប់ម្នាក់។ ក្នុងចំណោមអ្នកឆ្លង ទាំង៤៦០នាក់ ជាករណីឆ្លងសហគមន៍ ៤៤៥នាក់ និងអ្នកដំណើរពីបរទេស ១៥ នាក់។ បើតាមការប្រកាស ក្រសួងគិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤១៥៧នាក់ អ្នកជាសះស្បើយ ចំនួន១៦៥២៤នាក់ និងអ្នកស្លាប់១៦៥នាក់៕
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦១០០ករណី ដែលបានបញ្ជាក់ពីចំនួនសរុបកើនឡើងដល់ ១,១៦៥,១៥៥នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩,៦៤១ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ១៣៥នាក់ទៀត បានស្លាប់ដោយសារការឆ្លងរាលដាល នៃវីរុសនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង ១១០...