រីយ៉ូ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់នៅថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីក្រសួងសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀតពីរោគរាតត្បាត ក្នុងរយៈពេលត្រឹម ២៤ម៉ោង។ ក្នុងរយៈពេល ២៤ ម៉ោងមុនការធ្វើតេស្តក៏បានរកឃើញ ៧២,៧១៥ ករណីថ្មី នៃការឆ្លងមេរោគកូវីដ-១៩ ។ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះត្រូវបានគេរកឃើញនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ មនុស្ស...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ក្នុងនោះ៖ នៅស្រុកកងមាស ចំនួន ០៤នាក់ និងស្ត្រីខ្មែរឥស្លាម មកពីរាជធានីភ្នំពេញ ០១នាក់ និងករណីជាសះស្បើយ ចំនួន ០១នាក់ ក្នុងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕
ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន៣ នាក់ នៅបន្ទាយមានជ័យ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ត្រូវបានជាសះស្បើយ!។
ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ការយកសំណាក់តាមវិធីតេស្តរហ័ស នៅក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចំនួន១៤០រូប ដោយលទ្ធផលវិញគឺ អវិជ្ជមានទាំង១៤០រូប ។ នេះបើតាម លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញ នាថ្ងៃទី១២ ឧសភា។ បើតាមលោក អេង ហ៊ី...
ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានធ្វើការណែនាំដល់កងទ័ព និងប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នបន្ថែមទៀត ទោះបី វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកប្រទេសកម្ពុជា បន្ដបន្ទាប់ក៏ដោយ។ យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ឧសភា ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩បានបង្ហាញគំនូសតាងអ្នកឆ្លងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តាមខណ្ឌនីមួយៗ នៅរាជធានីភ្នំពេញ។ តាមគំនូសតាំងបង្ហាញអ្នកឆ្លងក្នុងខណ្ឌទាំង១៤នេះ គឺខណ្ឌពោធិ៍សែនជ័យឆ្លងច្រើនជាងគេ ។ចំពោះខណ្ឌមានឆ្លងតិចជាងគេ គឺបឹងកេងកង ៕
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ បឿន យុក អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ន នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ រដ្ឋបាលខេត្តបានបញ្ជាក់ថា បុរសខាងលើ បានធ្វើដំណើរមកពីខេត្តកណ្ដាល កាលពីថ្ងៃទី២៧...