ភ្នំពេញ៖ បើតាម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺចំនួន ១០០នាក់បន្ថែមទៀត នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យរបស់អោយ ត្រឡប់ទៅផ្ទះវិញ នៅរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
ភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលសម្រេច បិទបញ្ចាប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋណា ដែលមានបំណងធ្វើដំណើរចូលមកខេត្តត្បូងឃ្មុំ ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃជាកំហិត៕ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោកជាម ច័ន្ទសោភ័ណ បានសរសេរយ៉ាងដូច្នេះថា “ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ...
បរទេស៖ ប្រទេសឥណ្ឌាកាល ពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាសជាផ្លូវការ មួយក្នុងការផ្អាកនូវការ ប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យ និងគលានុបដ្ឋាយិកាហើយ ធ្វើការបញ្ជូនក្រុមនិស្សិតទាំងនោះ ឲ្យទៅចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងការ រាតត្បាតកូវីដដែលកំពុងសភាពធ្ងន់ធ្ងរខ្លាំងនោះជំនួសវិញ។ គួរឲ្យដឹងដែរថាគិតត្រឹម ថ្ងៃចន្ទម្សិលមិញចំនួននៃអ្នកឆ្លងសរុបនៅទូទាំងប្រទេស មានទៅដល់ជិត២០លាននាក់ មកហើយក្រោយពេលដែលចំនួន នៃការឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងទៅដល់ជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃ រយៈពេល១២ថ្ងៃជាប់គ្នា។ ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញ សុខាភិបាលបានព្រមានថាចំនួនពិតប្រាកដគឺអាច មានទំហំលើសពីតួលេខនេះដល់ទៅ ៥ឬ១០ដងហើយមកដល់ពេលនេះ មន្ទីរពេទ្យស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកំពុង ប្រឈមមុខទៅនឹងបញ្ហាកង្វះខាតឧបករណ៍ពេទ្យ ជាពិសេសគឺឧបករណ៍...
ភ្នំពេញរដ្ឋបាលខេត្តកណ្ដាលនៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បាន ចេញសេចក្ដីសម្រេចស្តីពីការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ភ្នំពេញ៖ ក្មេងតូចៗ២នាក់ទៀតហើយដែលជាសះស្បើយពីជំងឺកូវីដ១៩ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ។ ក្រោយឃើញការជាសះស្បើយ លោកហ៊ុន ម៉ាណែត បានថ្លែងថា ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូប។ តាមរូបភាព៣សន្លឹកបង្ហាញពីក្មេងទាំង២ជាសះស្បើយដើម្បីត្រៀមទៅផ្ទះវិញនោះ លោកថា រូបនេះមើលទៅធ្វើឲ្តអារម្មណ៍រំភើបផង ក្តុកក្តួលផង៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញ អ្នកជំងឺកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩រូបនេះ ជាអ្នកជំងឺដែលចូលសម្រាកព្យាបាល និងជាករណីមានទំនាក់ទំនងជាមួយ លោក ស៊ាន គឹមសាន ដែលវិជ្ជមានជំងឺកូវីដ-១៩...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ចៅ ស៉ីផន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្លងជំងឺកូវីដ-១៩ ហើយទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ យោងតាមលិខិត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ផ្ញើជូននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានលុបចោលការធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ ចូលមកភូមិសាស្ត្រខេត្ត តាមរយៈជើងហោះហើរពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញ សេចក្តីសម្រេចឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរ តាមរយៈជើងហោះហើរពីភ្នំពេញ និងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩៕