ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ចំនួន៣០នាក់ថ្មី ដោយក្នុងនោះ ម្នាក់ឆ្លងក្នុងសហគមន៍ និងមានករណីជាសះស្បើយ១១នាក់ គ្មានអ្នកស្លាប់។ គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៦២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១៧ ០១៤នាក់ និងស្លាប់ ៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានកូវីដ១៩បំប្លែងថ្មី អូមីក្រុង ចំនួន១នាក់ ឆ្លងក្នុងសហគមន៍ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៨ មករា បានឲ្យដឹងថា ក្រសួងរកឃើញលើបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅទួលសង្កែខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ បុរសរូបនេះបានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយនៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញដែលមន្ទីរពេទ្យនោះបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ឃើញវិជ្ជមានអូមីក្រុង ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលព្យាបាលអូឡាំពិច រាជធានីភ្នំពេញ៕
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ថា ក្រុមការងាររបស់រដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសថៃឡង់ដ៏នឹង បន្តការផ្អាកកម្មវិធីលើកលែង ការដាក់ឱ្យនៅដាច់ពីគេ និងនាំមកនូវការរឹតបន្តឹងសារជាថ្មី បន្ទាប់ពីការកើនឡើងនៃ ករណីឆ្លងវីរុសថ្មីដែលទាក់ទង នឹងវីរុសបំប្លែងខ្លួន Omicron ។ ក្រុមការងាររបស់រដ្ឋាភិបាល បានលើកឡើងកាលពីថ្ងៃសុក្រ ។...
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។ លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អគ្គនាយក...
ព្រុចសែល៖ បន្ទាប់ពីសម្រាកក្នុងរដូវវិស្សមកាល បណ្តាប្រទេសនៅអ៊ឺរ៉ុប កំពុងមើលឃើញការឆ្លងមេរោគកូវីដ-១៩ ដ៏ខ្លាំងក្លា ខណៈទម្រង់អូមីក្រុង បន្តវាយលុកពាសពេញ ទ្វីបនេះទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសបារាំង ក្រិក និងក្រូអាត បានបំបែកកំណត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មី ខណៈដែលប្រទេសជិតខាងទាំងពីរ គឺ ហូឡង់ និងបែលហ្ស៊ិក ក៏បានមើលឃើញថា អត្រាឆ្លងកើនឡើងយ៉ាងខ្លាំង...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៧.០១៧ករណី គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន១៦.៩៩៧ករណី ឆ្លងក្នុងស្រុក និង ២០ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតជាមួយនឹង ករណីប្រចាំថ្ងៃចំនួន២.៥០៥ នាក់បន្ទាប់មកគឺ៨៦២នាក់នៅខេត្ត Tay Ninh ភាគខាងត្បូង និង៧៩២នាក់នៅភាគខាងជើងទីក្រុង Hai Phong ។ ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់១.៨១៧.៧២១នាក់ ជាមួយនឹងការស្លាប់ចំនួន៣៣.៤៧៥នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៤៣៦.០៤៦នាក់ បានជាសះស្បើយកើនឡើងដល់២២,៦៦២នាក់ ធៀបនឹងថ្ងៃអង្គារ ។ វ៉ាក់សាំងកូវីដ-១៩ចំនួន១៥៥,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៦ចំនួន៦៩,៨លាន និង៧,៤លានចាក់លើកទី៣ ត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំដ៏ស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង១,៨លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកឆ្លងមកដល់បច្ចុប្បន្ន គិតចាប់ពីចុងខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Adam Niedzielski បាននិយាយថា ទីក្រុង Warsaw អាចនឹងដាក់កំហិតដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ថ្មី ប្រសិនបើការឆ្លងវីរុសនេះនៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការកំពូលរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda...
ប៉ារីស៖ ប្រទេសបារាំង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧១,៦៨៦ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតនៅក្នុងប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារសុខភាព សាធារណៈបារាំង អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២០,១៨៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦៦៥ នាក់ក្នុងចំនោមពួកគេ...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩...
ហ្សឺណែវ៖ ទោះបីជាមនុស្សភាគច្រើន ជាសះស្បើយពី ៥ ទៅ ៧ថ្ងៃនៃការចាប់ផ្តើមរោគសញ្ញាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែផ្តល់អនុសាសន៍ឱ្យ នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នេះបើតាមមន្ត្រីមកពីអង្គការនេះ បានប្រាប់សន្និសីទសារព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Abdi Mahamud មកពីក្រុមគាំទ្រការគ្រប់គ្រង ឧប្បត្តិហេតុជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា...