ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឲ្យប្រជា ពលរដ្ឋខ្មែរស្នាក់នៅថៃចូល រួមអនុវត្តតាមវិធានការណែនាំ និងបទប្បញ្ញត្តិដែល អាជ្ញាធរថៃ បានដាក់ចេញចំពោះការគ្រប់គ្រង ជំងឺកូវីដ-១៩ និងការរឹតត្បិត ការរីករាលដាល នៃជំងឺកូវីដ-១៩ រលកថ្មី៕
ភ្នំពេញ៖ ក្រសួងព័ត៌មានបានណែនាំ ពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោយពីមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់នូវវិធានការបិទខ្ទប់។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងព័ត៌មានក៏បានបន្តសុពលភាព លិខិត អនុញ្ញាតធ្វើដំណើរ ជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញ ការងារនៅក្នុងអង្គភាពរបស់ខ្លួន។ យោងតាមសេក្ដីណែនាំរបស់ក្រសួងព័ត៌មាន...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១៥០ លាននាក់នៅថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍ ឆ្លងសរុបរបស់សកលវិទ្យាល័យ Johns Hopkins ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនពិតប្រាកដមានចំនួន ១៥០,៥៣០,៧៨៣ គិតត្រឹមថ្ងៃសុក្រនេះ ហើយមនុស្សជាង ៣,១៦ លាននាក់បានស្លាប់ដោយសារជំងឺនេះ។ សហរដ្ឋអាមេរិកបានឈរនៅលេខរៀងទី១ ទាំងករណីឆ្លង...
បរទេស៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលបានរាយការណ៍ អំពីការស្លាប់ថ្មីៗដែលទាក់ទងនឹង Covid-19 ចំនួន ១៥ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០៣ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ១.៥៨៣នាក់ថែមទៀត ដែលធ្វើឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនដល់ ៦៥ ១៥៣នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.១៦៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៣៩៨.១៨៥នាក់ ហើយជាប្រទេសដែលមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់បានទិញ បំពង់អុកស៊ីសែនចំនួន១៥០ និងមានបំណងបញ្ជូនបំពង់ទាំងនោះ ឲ្យទៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដើម្បីជួយដោះស្រាយការកើនឡើង នៃករណីឆ្លងជម្ងឺកូវីដ១៩ ហើយក៏កំពុងតែសម្លឹង ផ្តល់ជំនួយបន្ថែមទៀតផងដែរ។ លោក Joseph Wu តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ពួកគេកំពុងតែធ្វើការងារលើកញ្ចប់ ជំនួយសម្រាប់ប្រទេសឥណ្ឌា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីសម្រេច កំណត់យកភូមិ១៧ និង២២ សង្កាត់បឹងកក់២ ជាតំបន់លឿងទុំ និងភូមិ២៣ សង្កាត់បឹងកក់២ និងភូមិ១០ សង្កាត់បឹងសាឡាង ជាតំបន់ក្រហម។
ភ្នំពេញ ៖រដ្ឋបាលខេត្តព្រះសីហនុ បានសំរេចដាក់ឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកធ្វើដំណើរចូល មកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ តាមរយៈជើងហោះហើរពី រាជធានីភ្នំពេញ និងខេត្តសៀមរាប៕