បច្ចុប្បន្នភាព ជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសមួយចំនួននៅលេីពិភពលោក ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ ៖ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខ ក្នុងការរស់នៅរបស់ប្រជានុរាស្រ្តក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជអំណោយជូនប្រជានុរាស្រ្ត រស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីប្រគល់ និងទទួលនេះ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីអំពីករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥៨០នាក់ និងមានអ្នជាសះស្បើយ១៧៧នាក់ នៅថ្ងៃនេះ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ៖ អ្នកឆ្លងសរុប= ១០៥៥៥ នាក់ អ្នកជាសះស្បើយ= ៣៥៧៧ នាក់ អ្នកកំពុងព្យាបាល= ៦៨៩២ នាក់ អ្នកស្លាប់=...
ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្ស៥នាក់ទៀត បានស្លាប់ដោយ សារជំងឺកូវីដ១៩។ នេះបើក្រសួងសុខាភិបាល កម្ពុជាបានចេញផ្សាយ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលលើកឡើងថា ករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់មាន ស្ត្រីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ...
បរទេស៖ មន្ទីរពេទ្យភាគច្រើននៅទីក្រុង ដេលី និងទីក្រុងជាច្រើនទៀតក្នុងប្រទេសឥណ្ឌា ខ្វះគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដោយបានបង្ខំឱ្យប្រជាជន រកវិធីព្យាបាលអ្នកជំងឺនៅផ្ទះ។ ជាងនេះទៅទៀត វាថែមទាំងបង្ហាញការ លំបាកមួយកម្រិតទៀត ដោយសារតែតម្លៃអុកស៊ីសែន បានកើនឡើងលើសមុនប្រហែល ១០ដង, ថ្នាំសំខាន់ៗ តម្លៃបានឡើងយ៉ាងខ្លាំងនៅលើទីផ្សារងងឹត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នាង...
បរទេស៖ ប្រទេសថៃ បានហាមប្រជាជនឥណ្ឌាទាំងអស់ និងជនបរទេសដទៃទៀត ដែលមកពីប្រទេសឥណ្ឌា មិនឱ្យចូលមកប្រទេសថៃ ដោយសារតែវិបត្ដិនៃជំងឺឆ្លង ដ៏ធ្ងន់ធ្ងរនៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) លោក Tawivilp Visanuyothin បាននិយាយកាលពីម្សិលមិញថា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រេស៊ីល បានចុះក្នុងបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.០៧៦នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងដល់ ៣៨៩.៤៩២នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីផ្សេងទៀតមានចំនួន ៧១.១៣៧នាក់ ត្រូវបានចុះក្នុងបញ្ជី...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា មានក្ដីសង្ឃឹមជានិច្ចថា ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយ ប្រជាជាតិមួយ និងសង្គមតែមួយ ដែលប្ដេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ-១៩ ដោយសាមគ្គីភាពនោះ វាមិនទាន់យឺតពេលទេ ក្នុងការបង្វែរស្ថានការណ៍ ឱ្យល្អប្រសើរឡើងវិញ ។ យោងតាមលិខិតរបស់ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែមេសា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ណាវ សុភាព ភេទប្រុស អាយុ ៣៦ឆ្នាំ ជាមន្រ្តីការិយាល័យ អធិការកិច្ច នៃអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋាន បច្ចុប្បន្ន ផ្ទះលេខ១០៦ ផ្លូវលេខ៣០ បុរីពិភពថ្មី ឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំបានចេញសេចក្ដីប្រកាសបញ្ជាក់ពីការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។