សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៧៩៧នាក់ គិតត្រឹមពាក់កណ្តាលអធ្រាត ថ្ងៃព្រហស្បតិ៍ ធៀបនឹងអំឡុងពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១១៧.៤៥៨នាក់ ។ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងពី៧៣៥នាក់ កាលពីថ្ងៃមុន ដែលជាចំនួនខ្ពស់បំផុតក្នុង រយៈពេល១០៦ថ្ងៃដោយគិតចាប់ពីថ្ងៃទី០៧ ខែមករា ។ ដែលតួលេខនៅថេរ...
អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសកាណាដា បានប្រកាសហាមឃាត់រយៈពេល៣០ថ្ងៃសម្រាប់ជើងហោះហើរទំាងអស់មកពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃព្រហស្បតិ៍ ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩ បានបន្តកើនឡើងនៅក្នុងប្រទេសទាំងពីរនេះ ។ លោក Omar Alghabra រដ្ឋមន្ត្រីក្រសួងសាធារណការរបស់ប្រទេសកាណដា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយបណ្តារដ្ឋមន្ត្រីកាណាដាផ្សេងៗទៀតកាលពីថ្ងៃព្រហស្បតិ៍ថា “ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញនៅលើជើងហោះហើរដឹកអ្នកដំណើរនៅពេលមកដល់កាណាដា ដែលចេញពីប្រទេសឥណ្ឌា និងប៉ាគីស្ថាន ហើយក្រសួងសាធារណការកាណាដា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ពីក្រុមហ៊ុនJ T I ដើម្បីបន្តយកទៅចែកចាយ ដល់កងកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននិងកំពុងឈរជើង នៅតាមគោលដៅបិទខ្ទប់ រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ បានធ្វើការណែនាំសម្រាប់ការប្រើប្រាស់ តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា សុខាភិបាលឯកជន ស្របច្បាប់ បានរៀបចំឡើងស្របតាមយុទ្ធសាស្រ្តនៃការធ្វើតេស្ត ឆ្លើយតបទៅនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្នុងសេចក្ដីណែនាំ ចំនួន១៣ទំព័រ របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣...
ភ្នំពេញៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានចាត់តំណាងទទួលភេសជ្ជៈ តែក្រូចឆ្មារទឹកឃ្មុំ ចំនួន១០០កេស និង ចាហួយកែវធំ XO ចំនួន១០០កេសពីក្រុមហ៊ុន ផលិតចាហួយ សេង...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់បងប្អូនកម្មករកម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យការបិទខ្ទប់ រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃនេះ ឆាប់បានបើកឡើងវិញ។ នេះជាការអំពាវនាវ របស់លោក ឃួង ស្រេង ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតផលជីវៈគិមី និងវ៉ាក់សាំងរបស់ប្រទេសអេហ្ស៊ីបមួយ ដែលមានឈ្មោះថា VACSERA បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac របស់ចិនដើម្បីអាចទទួលយកសិទ្ធ ក្នុងការផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេស។ ពិធីចុះហត្ថលេខាដែលត្រូវបាន ធ្វើឡើងក្រោមវត្តមានអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly ដោយមានលោករដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Hala Zayed និងអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបលោក Liao...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ២០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ។ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀត ១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់ ២.៨១៦នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង ពលរដ្ឋវៀតណាមចំនួន ៨នាក់ ដែលពេលថ្មីៗនេះបានចូលមកក្នុងប្រទេស ដោយមកពីបរទេស...