ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លើកឡើងថា ចិនរីករាយខិតខំជាមួយកម្ពុជា ក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ យ៉ាងមុតមាំលើកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រហូតដល់ភាគី កម្ពុជា អាចយកឈ្នះទាំងស្រុង ។ ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ពីរដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៧០ម៉ឺនដូស ជាជំនួយដ៏ ស្មោះសរបស់រដ្ឋាភិបាលចិន បានមកដល់កម្ពុជាហើយ ។ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ ជាជំនួយលើក ទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន៦០ម៉ឺនដូស ដែលមកដល់កម្ពុជា កាលពីថ្ងៃទី៧...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានស្ដ្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទីល្ងាច។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល៕ គួរជម្រាបជូនផងដែរថា បើតាមក្រសួងសុខាភិបាល បានអោយដឹងថា មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC បានប្រកាសថា ចំពោះបុគ្គលចុះឈ្មោះ ចាក់វ៉ាក់សាំងស្ម័គ្រចិត្ត នឹងទទួលការជូនដំណឹង តាមរយៈការផ្ញើសារទៅប្រាប់តាមទូរស័ព្ទ នៅពេលដល់វេនដោយក្រសួងសុខាភិបាល ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦៣នាក់ទៀត ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈមានអ្នកជាសះស្បើយ ចំនួន ១៥នាក់ ។ បើតាមការប្រកាស របស់ក្រសួងគិតត្រឹមព្រឹកថ្ងៃ៣១ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤៤០ នាក់ អ្នកជាសះស្បើយ ចំនួន១១៩១ នាក់ អ្នកកំពុងព្យាបាលចំនួន១២៣៤...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋនៅក្នុងរដ្ឋញូវយ៉កទាំងអស់ ដែលមានវ័យចាប់ពី៣០ឆ្នាំឡើងនឹងអាចមានសិទ្ធិក្នុងការចុះឈ្មោះ ទៅចាក់វ៉ាក់សាំងការពារកូវិដបានហើយ ខណៈពលរដ្ឋដែលមានអាយុ ចាប់ពី១៦ឆ្នាំឡើង នឹងអាចធ្វើដូចគ្នានេះចាប់ពីថ្ងៃទី៦ខែមេសាខាងមុខ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកអភិបាលរដ្ឋ Andrew Cuomo កាលពីថ្ងៃចន្ទម្សិលមិញ ហើយត្រូវបានគេមើលឃើញដែរ គឺជារដ្ឋតែមួយគត់ប៉ុណ្ណោះ ដែលនៅមិនទាន់ធ្វើការប្រកាសពេលវេលា សម្រាប់ចាក់ជូនពលរដ្ឋគ្រប់វ័យរបស់ខ្លួន រហូតមកដល់ពេលនេះ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន នឹងចាប់ផ្តើមយុទ្ធនាការចាក់ជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២១ស្អែកនេះ ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសរកអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩នាក់ ដែលពាក់ព័ន្ធជាមួយឈ្មោះ NI QINGWEI មានជំងឺកូវីដ-១៩ តាមលទ្ធផលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយនឹងបន្តស្វែងរក អ្នកពាក់ព័ន្ធផ្សេងទៀត ៕
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរការឡើងវិញ ទីតាំងធ្វើចត្តាឡីស័កនៅផ្ទះ របស់តារាចម្រៀង សុគន្ធ នីសា និង២ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវ តាមវិធានសុខាភិបាល នាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ទីតាំងដែលបើកដំណើរការឡើងវិញ គឺស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន២ ទីតាំង ក្នុងនោះ ផ្ទះរបស់ អ្នកនាង...