សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេស៊ីល ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ថ្មីចំនួន៤៤.៣២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស កើនឡើងដល់១២.៥៣៤.៦៨៨នាក់ ។ ប្រេស៊ីល ក៏ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១.៦៥៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនំាឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៣១២.២០៦នាក់ ។ បច្ចុប្បន្ននេះ...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថាន បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ។ លោក បានបញ្ជាក់នៅលើបណ្តាញសង្គម Alvi កាលពីថ្ងៃចន្ទ ។ លោកប្រធានាធិបតីបានឲ្យដឹងថា គាត់បានទទួលវ៉ាក់សាំងកូវីដ១៩ ដូសលើកទី១ហើយ “ប៉ុន្តែ អង់ទីគ័រ បានចាប់ផ្តើមបង្កើតឡើង...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានសប្បុរសជនជាច្រើន បានចូលរួមឧបត្ថម្ភជាថវិកាភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ដែលការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នា នៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ កូវីដ-១៩។ ជាក់ស្តែង លោកវេជ្ជបណ្ឌិត ឆន មុនី...
កំពង់ចាម៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ។ សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំអំណោយ ផ្ដល់ជូនប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នាពេលនេះមានដូចជា...
បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។ គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង...
ប៉េកាំង៖ ការសិក្សារួមគ្នារបស់ អង្គការសុខភាពពិភពលោក និងប្រទេសចិន ស្តីពីប្រភពដើមនៃជំងឺកូវីដ១៩ និយាយថា ការចម្លងវីរុសពីសត្វប្រចៀវ ទៅមនុស្សតាមរយៈសត្វដទៃទៀត គឺជាសេណារីយ៉ូដែលទំនងបំផុតហើយថា ការលេចធ្លាយមន្ទីរពិសោធន៍ គឺមិនទំនងនោះទេ។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ចម្លង ដែលទទួលបានដោយសារព័ត៌មាន The Associated Press ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រេស៊ីល បានកត់ត្រាចំនួនអ្នកស្លាប់ ៣.៤៣៨នាក់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃសៅរ៍ ។ វាជាថ្ងៃទី២ហើយ ដែលប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩លើសពី ៣.០០០នាក់ និងជាលើកទី៣ហើយ ចាប់តាំងពីជំងឺត្រូវបានគេរកឃើញជា លើកដំបូងនៅក្នុងប្រទេស នៅក្នុងខែកុម្ភៈ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការការងារមនុស្សដ៏ល្បីមួយ នៅក្នុងប្រទេសអង់គ្លេស បានកំពុងតែធ្វើការស្នើសុំឲ្យ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ធ្វើការបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងកូវីដចំនួនប៉ុន្មាន ដែលអង់គ្លេសបានត្រៀមក្នុងការចែកជូន ទៅដល់បណ្តាប្រទេសក្រីក្រ ផ្សេងទៀតលើលោក។ អង្គការដែលមានឈ្មោះថា Save the Children និង Wellcome...
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ ១០២បេ ផ្លូវ៨បេតេ ភូមិចំរេីនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះមកយកអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ភេទស្រី អាយុ២៩ឆ្នាំ ដែលមានជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺឈ្មោះ ហេង ប៊ុនរិទ្ធ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លួងម៉ែ ។...