អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអាហ្សង់ទីន បានឲ្យដឹងថា បានកត់ត្រាដែលមានអ្នកស្លាប់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ចំនួន ១៤៦នាក់ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺ នៅទូទាំងប្រទេសកើនឡើងដល់ ៥៥.០៩២នាក់ ។ ទន្ទឹមនឹងនេះដែរ ប្រទេសបានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងថ្មីចំនួន ៨.២៣៨នាក់...
ភ្នំពេញ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការពន្យល់ទៅកាន់ប្រជាពល រដ្ឋថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយកាត់បន្ថយជាអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ-១៩ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជាប្រចាំ ផងដែរ។ តាមរយៈសារសំឡេងរបស់ លោកស្រី ឱន វណ្ណឌីន នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រុមវិស្វកម្មក្រសួងការពារជាតិ ឧបត្ថម្ភថវិកាចំនួន ១៤០លានរៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ...
កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ដែលមានឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំ អំណោយផ្ដល់ជូនប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក...
ថ្ងៃទី០៧ កុម្ភៈ ២០២១ វ៉ាកសាំង របស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម “Sinopharm” ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្រោមជំនួយរបស់រដ្ឋាភិបាលចិន។ ជំនួយដ៏មានតម្លៃថ្លៃថ្លា មិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្ដីរំភើប និងមោទនភាពយ៉ាងខ្លាំង ដោយសារតែកម្ពុជាជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលទទួលជំនួយ វ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាចំណែកមួយ ដ៏សំខាន់បំផុតនៅក្នុងបេះដូងរបស់ចិន ដែលក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ជាមិត្តម៉ឺនឆ្នាំ អ្វីៗគឺជាអាទិភាពក្នុងការជ្រោមជ្រែងនិងយកចិត្តទុកដាក់បំផុត។ ស្របពេលជាមួយគ្នានោះនៅក្នុងសន្និសីទ សារព័ត៌មានថ្ងៃទី០៧ មីនា នាព្រលានយន្តហោះ ពោធិចិនតុងនោះដែរ អគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានមានប្រសាសន៍ថាចាប់ពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានជួយគ្នាទៅវិញទៅមកដែលប្រៀបដូច ជាពាក្យស្លោកថា“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយក្រុមគ្រូពេទ្យចិនក៏បានមកបណ្ដុះបណ្ដាល អំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ។ ស្របពេលដែល កម្ពុជាកំពុងភ័យព្រួយបារម្ភ និងរងគ្រោះដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការទទួលជំនួយវ៉ាក់សាំង កូវីដ១៩នាពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាក៏បានបង្ហាញនូវក្ដីរំភើបនិងសាទរយ៉ាងខ្លាំង ជំនួសប្រជាជនកម្ពុជាផងដែរ ដោយសម្ដេច មានប្រសាសន៍បញ្ជាក់ថា ពិភពលោកនេះហាក់កំពុងមានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដោយសារចំនួនវ៉ាក់សាំង ដែលផលិតចេញនៅលើពិភពលោក គឺមានចំនួនតិច ជាងតម្រូវការ។ ស្របពេលដែលប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំទាន់មាន វ៉ាក់សាំងសម្រាប់ឱ្យពួកគេ ទិញនៅឡើយនោះ ប្រទេសកម្ពុជាបែរជាស្ថិតក្នុង ចំណោមប្រទេស មិនច្រើនឡើយដែលទទួលបាន ជំនួយវ៉ាក់សាំងពីចិន តើនោះជាមូលហេតុអ្វី? សម្ដេចបានពន្យល់ថា នោះគឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បើកម្ពុជាគ្មាន កិច្ចសហប្រតិបត្តិការល្អជាមួយចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ។ ក្នុងនោះដែរ សម្ដេចក៏បានប្រកាស ដល់ប្រជាជនកម្ពុជាទាំងអស់មានទំនុកចិត្ត ចំពោះវ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន និងវាយតម្លៃថាវាមានប្រសិទ្ធិភាពខ្ពស់ចាប់ពីចន្លោះអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ។ ដូច្នេះអាចនិយាយបានថា កម្ពុជាពិតជាប្រទេសដែលមានសំណាងណាស់ ហើយក៏មានមោទនភាពយ៉ាងខ្លាំងណាស់ដែរ ដែលបានទទួលជំនួយ វ៉ាក់សាំងកូវីដ១៩ពីមហាមិត្តចិន នេះក៏ដោយសារតែ កម្ពុជានិងចិន គឺជាមិត្តល្អ ជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ដែលតែងតែ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ទាំងផ្នែកស្មារតីនិងសម្ភារៈ។ ជាពិសេសទៅទៀតនោះ នៅក្នុងសន្ដានចិត្តជាមិត្តល្អ កិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាទំនាក់ទំនងល្អ នៃទ្វេភាគីរវាងកម្ពុជានិងចិនកម្ពុជាពិត ជាមានសំណាងណាស់ ដោយបានទទួលលទ្ធភាព នៃការបញ្ជាទិញវ៉ាក់សាំងចិនចំនួន១លាន៥សែនដូស ដើម្បីត្រៀមចាក់ជូន ប្រជាជនកម្ពុជា ដែលវ៉ាក់សាំងនេះ ធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះចំពោះកាយវិការប្រកបដោយ មនុស្សធម៌របស់មិត្តចិននេះគឺមិនដែលបញ្ឈប់ឡើយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះកងទ័ពរំដោះប្រជាជនចិន នឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ជាលើកទី២បន្ថែមទៀត។ ការផ្ដល់លទ្ធភាព ក្នុងការបញ្ជាទិញរបស់កម្ពុជា ក៏ដូចជាការផ្ដល់ជំនួយវ៉ាក់សាំង កូវីដ១៩ទាំងនេះ មកកាន់កម្ពុជា អាចចាត់ទុកថាជាការប្រោះព្រំកម្ពុជា ឱ្យរួចចាកផុតពីគ្រោះ ដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះ ដើម្បីឱ្យប្រជាជនកម្ពុជាក៏ដូចជា ប្រទេសកម្ពុជាមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់កសាងជីវភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមឡើងវិញផងដែរ។ ក្នុងរូបភាពនៃជំនួយវ៉ាក់សាំងកូវីដ១៩នេះ អ្វីដែលជាការមើលឃើញបជាក់ស្ដែង គឺថា៖ -វាជាសក្ខីភាពមួយ នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏រឹងមាំរវាងប្រទេស និង ប្រជាជននៃប្រទេសទាំងពីរក្រោម ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍អនាគត រួមគ្នាជាសកល។ -ចិនគឺជាមិត្តពិតប្រាកដ ជាមិត្តដ៏ស្មោះត្រង់ ជាមិត្តដែលមានចិត្តស្រឡាញ់គ្នាដ៏រឹងមាំ ដូចដែកថែបចំពោះកម្ពុជាដែលទោះបីស្ថិតក្នុងកាលៈទេសៈលំបាកលំបិន យ៉ាងណាគឺចាំបាច់គិតគូរពីកម្ពុជា ជាដំបូងគេ សមដូចពាក្យគន្លឹះដែលថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរនតែងតែបានលើកឡើងថា“ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម(Sinopharm)ទាំងពីរលើកនេះជាសក្ខីភាពយ៉ាងពិតប្រាកដ មិនអាច ប្រកែកបាន ដែលបញ្ជាក់ពីសន្ដានចិត្តមិត្តដែលមាន បេះដូងមហាសមុទ្រ។ -ចិនបានផ្ដោតជាសំខាន់ ទៅលើសុខភាព សាធារណៈរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនននៃបណ្ដាប្រទេសផ្សេងៗដែលចិនបានផ្ដល់ជំនួយវ៉ាក់សាំងឱ្យ។ ការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩នេះ យើងអាចចាត់ទុកថាជាកាយវិការនៃការគោរពសិទ្ធិមនុស្សរបស់ចិនដែលបានជួយសង្រ្គោះនិងផ្ដល់នូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាជននៅលើពិភពលោក។ -ចិនបានគិតគូរដល់វិស័យមនុស្សធម៌ជារឿងសំខាន់។ ក្នុងន័យនេះមានន័យថា ចិនបានតម្កល់ការរីកចម្រើនរបស់មនុស្សជាតិជាជាងការប្រឹងប្រែងរត់ប្រណាំងសព្វាវុធ ឬរត់ប្រណាំងខាងមនោគមន៍វិជ្ជា។ ក្រៅពីការផ្ដល់ជំនួយមកកាន់ប្រទេសកម្ពុជាចិនក៏បន្តផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រផ្សេងៗទៀតផងដែរ ដែលកាយវិការនេះបញ្ជាក់ថាចិនបានគិតគូរដល់ការជួយសង្រ្គោះនិងការរីកចម្រើនរបស់មនុស្សជាតិ។ អាចនិយាយបានថា សុវត្ថិភាពនិងភាពសុខដុមរមនារបស់ប្រជាជននៅក្នុងពិភពលោកគឺជាបំណងប្រាថ្នារបស់ចិន។ ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី មានរហូតទៅដល់ ៩៦នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ។ ចំនួននេះ ច្រើន ជាងពីថ្ងៃ២៥ មីនា ជិតពាក់កណ្តាល និងជាសះស្បើយ ១៨នាក់។ ក្នុងនោះ អ្នកឆ្លងច្រើនជាងគេ មាននៅស្រុកកោះធំ ខេត្តកណ្តាល រហូតដល់ ជាង៧០នាក់ បន្ទាប់មក គឺនៅភ្នំពេញ។ គិតត្រឹមថ្ងៃទី២៦ មីនា កម្ពុជាមានអ្នកឆ្លងសរុប ចំនួន១៩៦៨ នាក់ អ្នកជាសះស្បើយ ចំនួន១០៧៤ នាក់ អ្នកកំពុងព្យាបាលចំនួន៨៨៨នាក់ និងអ្នកស្លាប់៨ នាក់៕
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនការផលិតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅអឺរ៉ុប ដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្មវិធីចាក់វ៉ាក់សាំង នៅទូទាំងរដ្ឋ ជាសមាជិក។ ប្រធានាក្រុមប្រឹក្សា សហភាពអឺរ៉ុបលោក Charles Michel បានប្រាប់សន្និសីទសារព័ត៌មានថា“ ជាការពិតវាពិតជាសំខាន់ ណាស់ដែលយើង បន្តធ្វើការកែលម្អ ផលិតកម្មវ៉ាក់សាំងនៅអឺរ៉ុប និងពង្រឹងសមត្ថភាព...
ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១.៥លានដូស រាជរដ្ឋាភិបាលនឹងបន្ដចាក់ជូនមន្ដ្រីរាជការ និងប្រជាពលរដ្ឋ ដែលកំពុងប្រឈមចំពោះជំងឺកូវីដ-១៩ ជាពិសេសនោះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រគល់ឲ្យកម្ពុជានាពេលនេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងស្រុងដោយក្នុង១ដូស ចំនួន១០ដុល្លារ ដោយចំណាយថវិកា ចំនួន១៥លានដុល្លារ...
ភ្នំពេញ៖ លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលិសចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ បើយោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ គិតត្រឹមព្រឹកថ្ងៃ២៦...
ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។ លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា...