ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត នៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ បន្ទាប់ពីពេទ្យចូលនិវត្តន៍អាយុ៧៥ឆ្នាំបានស្លាប់កាលពីថ្ងៃ២២ មីនា ។ ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។ ស្រ្តីវ័យចំណាស់នេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥នាក់ទៀត និងមានករណីជាសះស្បើយចំនួន៣២នាក់ ។ ក្នុងនោះជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន ៣៣នាក់ និងអ្នកដំណើរពីបរទេសចំនួន២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៣ មីនា កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៧៨៨ នាក់ អ្នកជាសះស្បើយចំនួន៩៩៩នាក់ អ្នកកំពុងព្យាបាលចំនួន៧៨៣នាក់ និងអ្នកស្លាប់ចំនួន៤នាក់៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានប្រកាសច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានបែបប្រឌិត ដែលថា អ្នកស្លាប់ដោយជំងឺកូវីដ១៩ កើតឡើងដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ប្រទេសចិន។ ជាមួយគ្នានេះ លោកស្រីបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើអ្នកផ្សាយព័ត៌មានមិនពិត បំផ្លើសទាំងស្រុងនេះផង ។...
ភ្នំពេញ ៖ ស្របពេលអ្នកនាង សួស វិហ្សាវិជ្ជមានកូវីដ១៩ក្រោយធ្វើតេស្តលើកទី៣នោះ តែសម្រាប់លោក ឆន សុវណ្ណរាជ តារាចម្រៀងផ្នែកបុរស ប្រចាំផលិតកម្មហង្សមាស បានអវិជ្ជមានជំងឺកូវីដ១៩ ខណៈបានធ្វើតេស្តលើកទី៣ដូចគ្នា។ តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃ២៣ មីនា នេះ លោក ឆន សុវណ្ណរាជ បានឲ្យដឹងថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន...
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បាន ប្រកាសឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីម្នាក់ទៀត ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៣R ភូមិបាក់ ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញ ។ អភិបាលខណ្ឌឫស្សីកែវ បានសរសេរលើហ្វេស ប៊ុក មុននេះបន្តិចថា នៅព្រឹកថ្ងៃទី២២...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ម្នាក់ ភេទប្រុស ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ មីនា បានឲ្យដឹងថា «យោងតាម របាយការណ៍ពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា...
ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ...
បរទេស៖ សហភាពអារ៉ាប់រួម បានជំរុញពលរដ្ឋទាំងអស់មានវ័យ ១៦ឆ្នាំឡើង ទៅចុះឈ្មោះចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃអាទិត្យនេះទៅ ស្របពេលដែលប្រទេសពង្រីក ការជំរុញការចាក់ថ្នាំវ៉ាក់សាំង ក្រោយចាក់ជូនប្រជាជនប្រហែល ៥៦ភាគរយរួច។ សហភាពអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ និងជាមជ្ឈមណ្ឌលធ្វើដំណើរពិភពលោក បានបោះជំហានដ៏លឿន សម្រាប់ការចេញឲ្យចាក់ថ្នាំវ៉ាក់សំាង ដើម្បីរក្សាសេដ្ឋកិច្ចខ្លួន បើកសម្រាប់ពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលសហភាពអារ៉ាប់រួម បាននិយាយលើបណ្ដាញផ្សព្វផ្សាយសង្គមថា ការជំរុញនេះ...
ភ្នំពេញ៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានទៅយកឪពុក-ម្តាយ និងក្មួយរបស់ខ្លួនមកព្យាបាលជំងឺកូវីដ១៩ ក្រោយរកឃើញ មានផ្ទុកជំងឺនោះ បញ្ញា សិទ្ធ បានលើកឡើងថា ការពិតពួកគាត់មិនមានជំងឺទេ គឺក្រុមគ្រូពេទ្យមកយក នោះច្រឡំឈ្មោះប៉ុណ្ណោះ ។ បញ្ញា សិទ្ធប្រកាសខ្លួនថាមានជំងឺកូវីដ១៩ តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃ១៦ ខែមីនា ឆ្នាំ២០២១ ៕
ភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀត ហើយគឺលោក ថែល ថៃ ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានផ្ទុកជំងឺកុវីដ១៩ ក្រោយពីតារានៅផលិតកម្មនេះ មានការឆ្លងជាបន្តបន្ទាប់ ។ នេះបើតាមការចេញផ្សាយ របស់ផេកសិល្បករកម្ពុជា នាព្រឹកថ្ងៃ២២ មីនា។ ក្រោយការរកឃើញ តារានេះមានផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរ អនុប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាលក៏បានចុះបិទទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពពសុខាបញ្ញា ភូមិតាខ្មៅ១...