Covid-19

រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភ ម៉ាស ពីក្រុមហ៊ុនឯកជនពីរផ្សេងគ្នា

ភ្នំពេញ៖ ម៉ាសចំនួន ៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ផ្សេងគ្នា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ជូន មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។

ម៉ាស់ទាំង៣០ម៉ឺនម៉ាស់នេះ បានទទួលដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនា សាលារាជធានីភ្នំពេញផ្ទាល់តែម្តង ។

ក្នុងឱកាសនោះលោក កើត ឆែ បានលើកឡើងថា នៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាត្រូវការម៉ាសជាច្រើនដើម្បីប្រគល់ជូន ទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបាន ម៉ាសចំនួន ៣០ម៉ឺនម៉ាសនេះ ពិតជាអាចកាត់បន្ថយ បាននូវការខ្វះខាតមួយចំនួនផងដែរ ។

លោកអភិបាលរង ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ ដែលបានចូលរួមបរិច្ចាគ នូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕

To Top