លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា រដ្ឋាភិបាលរបស់ប្រទេសព័រទុយហ្គាល់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចំណាយប្រាក់ ចំនួន៩១៥,៩លានអឺរ៉ូ ស្មើនឹង១,១១ពាន់លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធប្រឆំាង នឹងជំងឺឆ្លងរាតត្បាតកូរ៉ូណា ។ ទិន្នន័យផ្លូវការបានបង្ហាញថា ការចំណាយលើប្រព័ន្ធសុខាភិបាល របស់ប្រទេសេបានកើនឡើងដល់ ១១,៣ភាគរយ គិតត្រឹមខែមករា ឆ្នាំ២០២១ ធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយភាគច្រើនៃការចំណាយគឺ...
ភ្នំពេញ ៖ ក្រោយពីផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមចំនួន៦០ម៉ឺនដូស ដែលជំហានទី១នោះ មិត្តចិននឹងផ្តល់មកជាលើកទី២ម្តងទៀត នូវចំនួន៤០ម៉ឺនដូស នាពេលឆាប់ៗខាងមុខនេះ ខណៈកាលពីថ្ងៃ២៨ កុម្ភៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ភាគីឥណ្ឌានឹងផ្តល់វ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ។ តាមផេកហ្វេសប៊ុក របស់ទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃ១ មីនា...
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង១៩នាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងសម្រេចបិទទីតាំងចំនួន ៨ កន្លែងបន្ថែមទៀត ក្រោយរកឃើញមានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ដូច្នេះចំនួនទីតាំងដែលត្រូវបិទមានចំនួនសរុប ២៨ ទីតាំង ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងរាជរដ្ឋាភិបាលកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជាអំណោយរបស់អង្គការសុខភាពពិភពលោក (WHO) នឹងមកដល់កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ ក្នុងកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍នៅថ្ងៃទី២៨ ខែកុម្ភៈ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នកម្ពុជា ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ ហេីយការចាក់វ៉ាក់សាំងកូវីដ-១៩ តែមួយមុខ មិនមែនជាដំណោះស្រាយមាស សម្រាប់ទប់ទល់ជំងឺកូវីដ-១៩ឡេីយ ពោលគឺអនុវត្តន៍វិធានការការពារខ្លួន ៣ការពារ និង៣កុំជាប់ ជាប្រចាំ។ លោកស្រី ឱ វណ្ណឌីន លេីកឡេីងបែបនេះ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករប្រមូលសំរាម។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm...