ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាល នោះត្រូវបានក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ កាលពីថ្ងៃ២៣ កុម្ភៈ ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា មានស្រ្តីម្នាក់ដែលឆ្លងជំងឺកូវីដ១៩មិនព្រមមកព្យាបាលនៅមន្ទីរពេទ្យទេ ដោយសម្អាងថា មានកូនតូចនៅជាប់ខ្លួន ខណៈម្នាក់ទៀតមិនអាចទាក់ទងបាន។...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៤ កុម្ភៈ នេះបានសម្រេចផ្តល់ម៉ាសក្រណាត់ ចំនួន ១លាន ដល់សាលារាជធានីភ្នំពេញ ដើម្បីចែកជូនសហគមន៍ក្រីក្រ ដោយឥតគិតថ្លៃ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចុះបិទទីតាំងសរុប ៤៧កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ។
ភ្នំពេញ ៖ រដ្ឋាភិបាលចិននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយជាម៉ាសវេជ្ជសាស្រ្តចំនួន១០ ម៉ឺនម៉ាសដល់រដ្ឋបាលរាជធានីភ្នំពេញ ។ ការប្រគល់និងផ្តល់ឲ្យធ្វើឡើង ក្រោមអធិបតីភាព លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃ៧ កុម្ភៈ ភាគីចិនបានផ្តល់ជំនួយជាវ៉ាក់សាំង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរៀបចំពិធីកាន់ទុក្ខ ដើម្បីឧទ្ធិសដល់អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៥០០.០០០នាក់ ដែលបានកើតឡើងជាង១ឆ្នាំ បន្ទាប់ពីជំងឺឆ្លងរាតត្បាត បានប្រកាសឲ្យដឹងជាលើកដំបូង ដែលបានដឹងអំពីជនរងគ្រោះ នៅក្នុងប្រទេសនេះ ។ សហរដ្ឋអាមេរិក បានកត់ត្រាថា...
កូឡុបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា មានរហូតដល់លើសពី៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៦០០នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ ។ តួលេខផ្លូវបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ៨០.២២២នាក់ ដែលបានឆ្លងជំងឺ អ្នកជំងឺចំនួន៧៥.១១០នាក់ បានជាសះស្បើយពីជំងឺ ដោយបានចាកចេញ...
ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា លោកស្រី Li Ailan បានបង្ហាញ ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រោះអាចនឹងផ្ទុះខ្លាំងចូល សហគមន៍នៅពេលខាងមុខ ដូច្នេះត្រូវតែរៀបចំ ទប់ស្កាត់ជំងឺកូវីដ១៩នេះ។ លោកស្រី Li Ailan បានថ្លែងក្នុងសន្នីសិទ សារព័ត៌មានព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ការផ្ទុះជំងឺកូវីដ១៩...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួន ៥២៧នាក់ ដោយសារជំងឺកូវីដ១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៤៦.៥០៤នាក់ ។ ក្រសួងក៏បានរាយការណ៍ មានករណីបន្ថែមទៀតចំនួន ២៩.០២៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសមានចំនួន ១០.១៦៨.១៧៤នាក់...