ភ្នំពេញ៖ ក្នុងពិធីអបអរសាទរ ទិវាបុណ្យជាតិជប៉ុន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ទោះបីជាស្ថិតក្នុងភាពលំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏លោកនៅតែបន្ដខិតខំប្រឹងប្រែងជំរុញ និងពង្រឹងមិត្តភាពរវាង ជប៉ុន-កម្ពុជា។ យោងតាមសារលិខិតរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ នាពេលថ្មីៗនេះបានឲ្យដឹងថា «ខ្ញុំមានសេចក្ដីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបានប្រារព្ធពិធីបុណ្យជាតិជប៉ុន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឲ្យបណ្តេញ ជនបរទេសណាដែលគេចវេះ និងមិនសហការធ្វើចត្តាឡីស័កចេញពីកម្ពុជា និងលែងឲ្យចូលកម្ពុជាវិញ។ នេះបើយោងតាមចំណាយល់ព្រម របស់សម្តេចតេជោក្រោយ លោកឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ផ្ញើជូនបានផ្ញើលិខិតទៅសម្តេច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងលិខិតបញ្ជាក់ថា បើចំពោះជនជាតិខ្មែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនដែលគ្រោងរៀបចំពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេសុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបានដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ខណៈនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១៣ករណី បន្ថែមទៀត ហើយសម្ដេចចាត់ទុកថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ...
ភ្នំពេញ៖តាមរយៈសារសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២២កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថា ល្ងាចថ្ងៃទី២២ ខែកុម្ភៈនេះ មានករណីឆ្លងមេរោគកូវីដ១៩ចំនួន១៣នាក់បន្ថែមទៀត ខណៈសំណាក់រាប់រយបានកំពុងបន្តយកទៅធ្វើតេស្តដែលក្នុងរយៈពេលបីថ្ងៃមកនេះ(ចាប់ពីថ្ងៃទី២០)គឺមានករណីឆ្លងនូវមេរោគកូវីដ១៩ជិតមួយរយនាក់ហើយនោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីអំពាវនាវដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ ដល់បងប្អូនប្រក្រីក្រ និងអ្នកលក់ដូរទៀត ហើយបើបងប្អូនណាមានម៉ាស់ ពេលធ្វើដំណើរតាមផ្លូវត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា ដើម្បីថែរក្សាសុវត្ថិភាព និងសុខភាពរបស់បងប្អូនទាំងអស់។ សម្តេចតេជោ...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងជាទស្សនៈថា រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ បានសរសេរយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលគួរពិចារណា បិទឬឃុំទីក្រុងភ្នំពេញ មួយរយៈពេលខ្លីសិន(14ថ្ងៃ) ក្រោយរកឃើញអ្នក ពាក់ពន្ធ័ជាមួយ អ្នកមានមេរោគCOVID-19និ...
កោះកុង៖ មន្ទីរសុខាភិបាលខេត្តកោះកុង បើកវគ្គបណ្តុបណ្តាលស្តីពី ការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវិដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារកូវិដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល ដោយមានការចូលរួមក្រោមវត្តមាន លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លោកវេជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង រួមទាំងមន្ត្រីក្រោមឱវាទរួមនិងសិក្ខាកាមចំនួន ៣៥នាក់...