ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការ សហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃសុក្រ ថា បានសន្យាផ្តល់ប្រាក់ ចំនួន១០០លានអឺរ៉ូ ស្មើនឹង១២១លានដុល្លារ សហរដ្ឋអាមេរិក ដែលជាជំនួយមនុស្សធម៌ ដល់ការគាំទ្រយុទ្ធនា នៃការចាក់វ៉ាក់សាំង នៅទ្វីបអាហ្វ្រិក...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីជាន់ខ្ពស់ មកពីអង្គកាសុខាភាព ពិភពលោក (WHO)បានព្រមានថា ទោះបីជាពិភពលោក មានចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី បានថយចុះ សម្រាប់រយៈពេល ០៥សប្តាហ៍ក្តី ប៉ុន្តែពិភពលោក នៅមិនទាន់ស្រាកស្រានទាំងស្រុង នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ។ លោក Tedros...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់ជំនួយសម្ភារៈ និងស្បៀងបន្ថែមទៀត ដល់ខេត្តចំនួន៧ នៅជាប់ព្រំដែនថៃ ដើម្បីបន្តរៀបចំ ធ្វើចត្តាឡីស័ក។
បរទេស៖ ប្រទេសថៃ បានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៨២ នាក់ ក្នុងនោះ អ្នកឆ្លងក្នុងស្រុកចំនួន ៧១នាក់ និងការនាំចូលចំនួន ១១ ត្រូវបានរាយការណ៍ នៅថ្ងៃសៅរ៍ ដែលនាំឱ្យថៃ មានអ្នកឆ្លងជំងឺនេះ កើនឡើងដល់ ២៥ ៣២៣ នាក់ ចាប់តាំងពីការចាប់ផ្តើម រាតត្បាតកាលពីខែមករា ឆ្នាំមុន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន១៧នាក់ថែមទៀត ដែលក្នុងនោះ មានករណីវិជ្ជមាន ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»មានចំនួន១៥នាក់និងករណីនាំចូលពីក្រៅប្រទេស២នាក់ចំណែក អ្នកជាសះស្បើយ ពីជំងឺកូវីដ១៩ មានចំនួន៣នាក់ផងដែរ។ ដើម្បីទប់ស្កាត់ការចម្លងបន្ត នូវវីរុសកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធាន ការការពារខ្លួន ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺ ត្រូវអនុវត្តន៍នូវវិធានការ ៣ការពារនិង៣កុំ, ត្រូវចូលរួមធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ, អ្នកពាក់ព័ន្ធ ១៤ថ្ងៃមុនព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវមកធ្វើតេស្ត នៅ មណ្ឌលសុខភាពចាក់អង្រែ, ត្រូវចូលរួមផ្តល់ព័ត៌មាន បុគ្គល ដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភ, បើមិនចាំបាច់សូមនៅផ្ទះ និងមិនត្រូវរើសអើង អ្នកដែលឆ្លងកូវីដ១៩ នោះឡើយ។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៤៧៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៦០នាក់៕
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ និងថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។ ការថ្លែងអំពាវនាវពីសំណាក់ លោក ពេជ្រ ស្រស់ បែបនេះ ធ្វើឡើងស្របពេលដែលកម្ពុជា កើតមានករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ លើកទី៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២០...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង ៧ G-7 នៅថ្ងៃសៅរ៍នេះបានប្តេជ្ញាថា នឹងធានាឱ្យមានការចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយយុត្តិធម៌ និងសហប្រតិបត្តិការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមួយនេះ ងើបឡើងវិញពីជំងឺរាតត្បាត។ បណ្ដាមេដឹកនាំបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាថា“ យើងនឹងធ្វើការរួមគ្នា និងជាមួយអ្នកដទៃទៀត ដើម្បីធ្វើឱ្យឆ្នាំ២០២១ ក្លាយជារបត់មួយ សម្រាប់ពហុភាគីនិយម និងដើម្បីរៀបចំការស្តារឡើងវិញ ដែលលើកកម្ពស់សុខភាព...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំ បម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ សូមជម្រាបថា ការដាក់ចេញសេចក្តីណែនាំ របស់ក្រសួងអប់រំ បែបនេះក្រោយមានការផ្ទុះឡើង នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕