បង់ដា សេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ បានទទួលវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ និងកំពុងទទួលបានកម្មវិធីចាក់វ៉ាក់សាំង ។ ក្រសួងបានដាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការឆ្លងរាលត្បាតជំងឺកូវីដ១៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសបារ៉ែន បានប្រកាសសម្រេចទទួលយកវ៉ាក់សាំង នៃប្រទេសរុស្សី Sputnik V ជាផ្លូវការហើយដើម្បីអាចយកទៅ ចែកចាយជាបន្ទាន់នៅក្នុងប្រទេស។ អជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារសុខាភិបាលនៃប្រទេសបារ៉ែនឬ NHRA បានប្រកាសថាការសម្រេចចិត្ត ដែលអនុញ្ញាតិឲ្យប្រើប្រាស់ Sputnik V គឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើទិន្នន័យ ដែលបានផ្តល់ដោយក្រុមហ៊ុននិងលទ្ធផល ចេញពីការសិក្សាចុងក្រោយបំផុត។ NHRA បានបញ្ជាក់ទៀតថាខ្លួនបានធ្វើការពិនិត្យមើល និងវាយតម្លៃឡើងវិញទាំងអស់ចំពោះ...
បរទេស៖ យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយ ដោយអង្គការសុខ ភាពពិភពលោក WHO នៅថ្ងៃពុធនេះបានបង្ហាញថា ចំនួនករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកត្រូវបានគេដឹងថាមាន ចំនួនធ្លាក់ក្នុងរយៈពេល៤ សប្តាហ៍ជាប់គ្នានេះ។ WHO ក៏បានបញ្ជាក់ដែរថាចំនួននៃអ្នកស្លាប់ដោយសារកូវីដ ក៏បានធ្លាក់ចុះផងដែរក្នុងរយៈពេល២ សប្តាហ៍ជាប់គ្នាចុងក្រោយនេះ ពោលគឺត្រឹមតែ៨៨០០០នាក់ ប៉ុណ្ណោះកាលពីសប្តាហ៍មុនប្រមាណជា១០ ភាគរយធ្លាក់ចុះប្រៀបធៀបទៅនឹងសប្តាហ៍ចាស់។ ដោយឡែកចំនួនជាក់ស្តែងនៃអ្នកឆ្លងកូវីដ កាលពីសប្តាហ៍មុនមានត្រឹមតែ ៣,១លាននាក់ ប៉ុណ្ណោះនៅទូទាំងពិភពលោកគឺមាន ការធ្លាក់ចុះប្រហែលជា១៧...
បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។...
បរទេស៖ មន្ត្រីសុខាភិបាលប្រទេសថៃ បានយកសំណាកពីកម្មកររោងចក្រជាង ១០០០០០នាក់ ក្នុងកំឡុងពេលធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន ហើយក្នុងនោះ មាន មនុស្ស ចំនួន ៧ ០០០ នាក់ ក្នុងចំណោមពួកគេ មានផ្ទុកមេរោគនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជាសម្តេច ទៀ បាញ់ បានថ្លែងបញ្ជាក់ពីការ ដែលសម្តេចបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ជាជំនួយរបស់ប្រទេសចិន ដែលមានរយៈពេល២០ថ្ងៃមកនេះ គឺថាគ្មានប្រតិកម្មនិងបញ្ហាអ្វីកើតឡើងឡើយ។ ក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសចាក់វ៉ាក់សាំងកូវីដ១៩ ដល់មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច ទៀ បាញ់បានមានប្រសាសន៍ថា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដែលមានចំនួន ៨.៧០០នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.១៧៤.៧៧៩នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមចំនួន ២១៣ដល់៣១.៩៧៦នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១០.៤២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៦៣៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់២៣២.១៧០នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន២៣.៤៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៩.៥៤៨.០៧៩នាក់ ។ នៅភាគខាងជើងនៃរដ្ឋ អាម៉ាហ្ស៊ូន ជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឆ្លងជំងឺរាតត្បាតខ្លាំងក្លារបស់ប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ច្រើនបំផុត តែក្នុងរយៈពេលមួយថ្ងៃគត់...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម...