សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសសិង្ហបុរី នឹងពង្រឹងទៅលើការត្រួតពិនិត្យតាមព្រំដែន សម្រាប់អ្នកដំណើរទាំងឡាយ មកពីហ្វាំងឡង់ និងតួកគី ដែលតម្រូវឲ្យពួកគេ ត្រូវនៅដាច់ដោយឡែកពីគេចំនួន១៤ថ្ងៃ នៅតាមទីកន្លែង ដែលបានរៀបចំ នៅពេលមកដល់ទឹកដីសិង្ហបុរី ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចេញដោយក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកាសបានធ្វើឡើង ដែលមានករណីកើនឡើង នៅហ្វាំងឡង់...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ករណីនៃជំងឺកូវីដ១៩បានបន្តកើនឡើង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលឥណ្ឌា បានកត់ត្រាមានចំនួន៤៤.៤៨៩ករណី ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឹសរុបកើនឡើងដល់៩.២៦៦.៧០៥នាក់ ។ យោងតាមទិន្នន័យចុងក្រោយចេញដោយ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់់១៣៥.២២៣នាក់ ខណៈដែលអ្នកជំងឺចំនួន៥២៤នាក់ បានស្លាប់់ចាប់តាំងពីព្រឹកថ្ងៃពុធ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ី សបានកើនឡើង៤.៩១៧នាក់...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យរបស់រដ្ឋមន្រ្តីក្រសួង ព្រមទាំងក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានសំរេច ចិត្តអនុញ្ញាតឱ្យបើកផ្សារទំនើបធំ ៗ ផ្សារនិងសារមន្ទីរឡើងវិញហើយ។ សេចក្តីប្រកាសដដែល បាននិយាយទៀតថា ការសាកល្បង ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងរួមបញ្ចូលទាំងផ្សារទំនើបធំ ៗ ចំនួន ៦ ព្រមជាមួយនឹង ៩ កន្លែងដទៃទៀត ដែលត្រូវបានជ្រើសរើសដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច។...
បរទេស៖ ចំណាត់ថ្នាក់ របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះបញ្ជីប្រទេសវៀតណាមទី ១០ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរឹងមាំបំផុតចំនួន ៥៣ ចំពេលមានការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយការរាតត្បាត របស់ជំងឺកូវីដ១៩។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសវៀតណាម មានពិន្ទុចំនួន ៧៤,៣...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អនាគតប្រធានាធិបតីអាមេរិកថ្មី លោក Joe Biden បានធ្វើការអំពាវនាវ ទៅកាន់ពលរដ្ឋរបស់ខ្លួន ក្នុងការបញ្ចប់ទៅនូវរដូវកាល ដែលគួរឲ្យភ័យខ្លាច សម្រាប់រដូវរងារខាងមុខ ខណៈដែលប្រទេសទាំងមូល កំពុងតែប្រឈមមុខ ទៅនឹងបញ្ហាកូវីដ១៩ដ៏ធ្ងន់ធ្ងរ ដូចពេលបច្ចុប្បន្ននេះ។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អំពីវិស្សមកាល Thanksgiving លោកបានបញ្ជាក់ថា...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីនៃវីរុសកូរ៉ូណាថ្មី ចំនួន៥៨៣នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលខ្ពស់បំផុតចាប់តាំងពីខែមីនា ដែលរងគ្រោះដោយរលកទី៣ ទោះបីជាមានវិធានការ ឲ្យនៅឆ្ងាយពីគ្នាក្នុងសង្គមក្តី ។ រដ្ឋាភិបាលបានស្នើឡើងវិញ ក្នុងការរឹតត្បិតទៅលើវិធានការគន្លាតសង្គម នៅក្រុងសេអ៊ូល...
ភ្នំពេញ៖ ទោះបីស្ថិតក្នុងដំណាក់កាល ពិបាកដោយសារជំងឺកូវីដ-១៩ ក៏ដោយ ក៏សាធារណរដ្ឋកូរ៉េនៅតែព្រមទទួល យកពលករកម្ពុជាឲ្យធ្វើការ នៅប្រទេសខ្លួន ដោយសារនិយោជកពេញចិត្តសមត្ថភាព ភាព ស្មោះត្រង់ ខណៈបច្ចុប្បន្នពលករកម្ពុជាប្រមាណជិត ៥០,០០០នាក់ កំពុងបម្រើការងារលើវិស័យនានា នៅប្រទេសនេះ។ ការលើកឡើងនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Park...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន ហេង បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់ទទួលបានវ៉ាក់សាំង ព្យាបាលជំងឺកូវីដ១៩ ផ្លូវការនៅឡើយទេ ។ ការលើកឡើងរបស់រដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមាន ការចេញផ្សាយព័ត៌មានថា ប្រទេសដែលរកឃើញវ៉ាក់សាំងកូវីដ១៩ នឹងផ្តល់មកកម្ពុជា។ លោក ម៉ម ប៊ុនហេង បានឲ្យដឹងនៅថ្ងៃទី២៦...
បរទេស៖ វិទ្យាស្ថានវ៉ាក់សាំងជាតិ របស់ប្រទេសថៃ នឹងចុះហត្ថលេខាលើ កិច្ចសន្យាទឹកប្រាក់ចំនួន ៦ ពាន់លានដុល្លារសម្រាប់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយក្រុមហ៊ុនផលិតរួមគ្នារវាង អង់គ្លេស-ស៊ុយអែត ឈ្មោះ AstraZeneca នៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកស្រី Traisuree...