Covid-19

អ៊ីស្រាអែល បើកឲ្យដំណើរការហាងទំនើប និងសារមន្ទីរវិញហើយ

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យរបស់រដ្ឋមន្រ្តីក្រសួង ព្រមទាំងក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានសំរេច ចិត្តអនុញ្ញាតឱ្យបើកផ្សារទំនើបធំ ៗ ផ្សារនិងសារមន្ទីរឡើងវិញហើយ។

សេចក្តីប្រកាសដដែល បាននិយាយទៀតថា ការសាកល្បង ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងរួមបញ្ចូលទាំងផ្សារទំនើបធំ ៗ ចំនួន ៦ ព្រមជាមួយនឹង ៩ កន្លែងដទៃទៀត ដែលត្រូវបានជ្រើសរើសដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច។

គួរឲ្យដឹងដែរថា កន្លែងទាំងនេះ នឹងត្រូវបើកជាថ្មីជាលើកដំបូង ចាប់តាំងពីការបិទទ្វារ នៅទូទាំងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top