កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់៨.១៥២នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន២៨០នាក់ ដែលបានរកឃើញ នៅក្នុងថ្ងៃដដែលនោះ ។ ក្នុងចំណោមអ្នកឆ្លងជំងឺសរុប មានអ្នកជំងឺចំនួន៣.៩៣៣នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន១៦នាក់ត្រូវបានកត់ត្រា ។...
បរទេស៖ ប្រទេសកូឡុំប៊ីត្រូវបានសារព័ត៌មាន ចេញផ្សាយថា មានចំនួនករណីឆ្លងកូវីដ១៩ សរុបឈានដល់ ១លាននាក់ហើយ គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ហើយត្រូវបានគេដឹងដែរថា ក្លាយជាប្រទេសទី២ នៅអាមេរិកឡាទីនដែលបានរាយការណ៍ អំពីចំនួនកម្រិតនេះក្នុងរយៈពេល តិចជាងមួយសប្តាហ៍។ ប្រទេសដែលមានចំនួនពលរដ្ឋប្រមាណជា ៥០លាននាក់នេះ បានរកឃើញករណីកើនឡើងខ្ពស់បំផុត ក្នុងខែសីហានិងបានថយចុះ ចាប់តាំងពីពេលនោះមក ប៉ុន្តែទោះបីជាយ៉ាងណាក្តីគេនៅតែមើលឃើញថាមានការ ចុះបញ្ជីការឆ្លងថ្មីប្រមាណ ៨ ០០០ នាក់ក្នុងមួយថ្ងៃដដែលយ៉ាង...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជេីញបេីកសន្និសីទជាន់ខ្ពស់ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយម ក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ។ សន្និសីទនេះត្រូវបានរៀបចំឡេីងដោយ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ សហការជាមួយអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួសុខាភិបាល បានប្រកាសប្រចាំថ្ងៃ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ៤៣.៧៨៨នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន១.៤២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សរុបអ្នកស្លាប់ថ្មីចំនួន២៨នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺឆ្លងរាតត្បាតពីវីរុសកូរ៉ូណា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀត ចំនួន៤៣២នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេលរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ១៥៦.៩០៣នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីថ្មីចំនួន២៦.៩៧៩នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃសុក្រថា ករណីនៃជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់៤.៣៦៩នាក់ គិតក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យកើនឡើងដល់៣៨១.៩១០នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១១៨នាក់ នាំឲ្យអ្នកស្លាប់កើនឡើងដល់១៣.០៧៧នាក់ ។ ក្រសួងដដែលនេះបានឲ្យដឹងថា ពលរេដ្ឋបន្ថែមទៀតចំនួន៤.០៩៤នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យនានា ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់៣០៥.១០០នាក់ ។វីរុស បានឆ្លងរាលដាលនៅទូទាំងប្រទេសទាំងអស់ចំនយន៣៤ខេត្ត ។ ជាពិសេស ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ...
បង់ដារសេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍ថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ទៀតនោះទេ គិតត្រឹមថ្ងៃសុក្រនេះ ដែលបន្សល់ទុកអ្នកឆ្លងជំងឺសរុបដែលមិនប្រែប្រួលចំនួន១៤៨នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានអ្នកជាសះស្បើយបន្ថែមទៀតត្រូវបានកត់ត្រានោះទេ ដែលមានអ្នកជំងឺសរុបចំនួន១៤៣នាក់ ។ នៅមានអ្នកជំងឺចំនួន០២នាក់ត្រូវបានព្យាបាលនៅឯមជ្ឈមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែកពីគេ ហើយអ្នកដែលជាសះស្បើយត្រូវបានកត់ត្រា កាលពីថ្ងៃទី១៤ និងថ្ងៃទី២២ ខែតុលានេះ ។...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតបនឹងជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ១៩រហូតដល់១៧.៣៤០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីប្រចាំថ្ងៃមួយដែល ជំងឺឆ្លងរាតត្បាតកើនឡើងវិញ ។ នៅក្នុងសេចក្តីប្រកាសមួយរបស់មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីនៃអ្នកឆ្លងវីរុសកូរ៉ូណារបស់ប្រទេសរុស្ស៊ី ជាបន្តបន្ទាប់បានកើនឡើងដល់១.៤៨០.៦៤៦នាក់ ក្នុងនោះបូករួមទាំងចំនួនអ្នកស្លាប់ចំនួន២៥.៥២៥នាក់ និងមានអ្នកជាសះស្បើយពីជំងឺចំនួន១.១១៩.២៥១នាក់ ។ មជ្ឈមណ្ឌលបានឲ្យដឹងថា រដ្ឋធានីម៉ូស្គូ ត្រូវបានគេរាយការណ៍មកថា...