ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា លើសពី២,៥លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ហ្វីលីពីន ត្រូវបានគេរាយការណ៍ករណីថ្មីប្រចាំថ្ងៃចំនួន៤.៣៥១នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយថា សរុបករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់២.៥២៦.១៩២នាក់ ខណៈអ្នកស្លាប់សរុបចំនួន៤៩.០៣៦នាក់ ។ មានករណីថ្មីលើសពី៦៥.០០២នាក់ បានបូកបន្ថែមគិតចាប់ពីថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ៩៩៦នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះដោយសារវីរុស...
ភ្នំពេញ៖ ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាសម្ដេចនឹងទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឲ្យពន្យាពេលបញ្ជូន កងទ័ពមួកខៀវ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩...
បរទេស៖ ទូរទស្សន៍រដ្ឋ បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ របស់រុស្ស៊ី នៅពេល ដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃវីរុសថ្មីនេះ បន្ទាប់ពីប៉ុន្មានខែទៀត នៃករណីមិនមានឆ្លងជំងឺក្នុងស្រុក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសរុស្ស៊ី...
បរទេស៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ សម្រាប់ វ៉ាក់សាំងការពារវីរុសកូវីដ១៩ ចំនួន ៩០ លានដូស។ វ៉ាក់សាំងទាំងនេះ កំពុងត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថបែលហ្ស៊ិក Janssen និងក្រុមហ៊ុនជីវឧស្ម័នអាមេរិក Novavax ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ និយោជិកប្រហែល ១២០ ០០០ នាក់ នៃអាជីវកម្មប្រហែល ៤០០០ អាជីវកម្មនៅក្នុងទីក្រុង ហូជីមិញ ទំនងជាត្រូវបាត់បង់ការពារ ចាប់ពីពេលនេះរហូតដល់ខែកញ្ញា ជាមួយនឹងការលេចចេញជាថ្មី នៃការចម្លងមេរោគ នៅក្នុងសហគមន៍ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយបើកបរ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២០ថា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានដកបម្រាមគោចររយៈពេល៣សប្ដាហ៍ នៅក្នុងទីក្រុង Kaesong និងតំបន់នៅក្បែរៗនោះ ក្រោយបុរសម្នាក់ ដែលរត់ទៅ ប្រទេសកូរ៉េខាងត្បូង បានវិលត្រឡប់ មកទីក្រុងតាមព្រំដែននោះ កាលពីខែមុន បង្ហាញពីរោគសញ្ញានៃជម្ងឺកូវីដ១៩។ កាសែតកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម...
បរទេស៖ ស្ត្រីអាយុ ៦១ឆ្នាំម្នាក់ បានក្លាយជាអ្នកស្លាប់ ដោយសារមេរោគកូវីដ១៩ ទី២១ នៅប្រទេសវៀតណាម កាលពីព្រឹកថ្ងៃសុក្រ ហើយមនុស្ស៦នាក់ទៀត ត្រូវបានគេធ្វើ រោគវិនិច្ឆ័យ ថាមានជំងឺនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរូបនេះជាអ្នកស្រុកHoa Vang នៅទីក្រុងដាណាង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ សមាគម និងក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើ រថយន្តដឹកអ្នកដំណើរ ត្រូវចូលរួមអនុវត្តវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុង ពេលឈប់សម្រាកចំនួន៥ថ្ងៃ ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕