ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង កាលពីរាត្រីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ត្រូវបានគេកត់ត្រា អំពីអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បន្ថែមទៀតចំនួន៦១នាក់ ដែលជាតួលេខ កើនឡើងប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់សេចក្តីរាយការណ៍ អំពីអ្នកស្លាប់ គិតចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ដែលនាំឲ្យប្រទេសនេះ មានអ្នកស្លាប់កើនឡើងដល់...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន៣១នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង និងមានអ្នកស្លាប់បន្ថែមទៀត ចំនួន០១នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៨៤១នាក់ និងអ្នកស្លាប់កើនដល់១១នាក់ ។ ក្រសួងសុខាភិបាល...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ចំនួនជាង ១០០.០០០នាក់ និងលើសពី ៣លាននាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតចំនួន៩០៥នាក់ និងមានអ្នកឆ្លងជំងឺថ្មីចំនួន៤៩.៩៧០នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងថា ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនដល់១០០.៤៧៧នាក់ និងមានអ្នកឆ្លងជំងឺដល់៣.០១២.៤១២នាក់ ។ រដ្ឋសៅប៉ូឡូ...
ស្វាយរៀង៖ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនរៀបរយ យុទ្ធវិធីថ្មើរជើងបច្ចេកទេស អប់រំចិត្តសាស្រ្ត និងក្បាច់គុនទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងស្វាយរៀង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវតែការពារឲ្យបានដាច់ខាតនូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត និងរួមគ្នាប្រយុទ្ធជំងឺកូវីដ១៩ នៃរលកទី២ ដោយផ្តើមចេញពីការ ធ្វើអនាម័យជាប្រចាំ។ លោកបានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខក្តីនឹករលឹក ពីសំណាក់សម្ដេចតេជោ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា បារាំងគិតត្រឹមថ្ងៃសុក្រ បានរាយការណ៍នូវ ករណីឆ្លងកូវីដ១៩ ច្រើនបំផុតពោលគឺទៅដល់ ២២៨៨នាក់ ត្រឹមរយៈពេល ២៤ម៉ោង គឺជាចំនួនឆ្លងដែលច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។ កាលពីប៉ុន្មានសប្តាហ៍ កន្លងទៅបារាំងត្រូវបានគេជឿជាក់ថា មានចំនួនឆ្លងសរុបដល់ទៅ ៩៣៣០នាក់ ហើយដែលវាបានធ្វើឲ្យតួលេខ ឆ្លងសរុបនៅទូទាំងប្រទេសមានទៅដល់ ១៩៧៩២១នាក់ នេះបើយោងតាមតួលេខជាក់ស្តែង ចេញដោយក្រសួងសុខាភិបាល...
បរទេស៖ ប្រទេសវៀតណាម បានបញ្ជាក់ពីករណី ឆ្លងមេរោគកូវីដ១៩ ចំនួន ២២នាក់ រាប់តាំងពីល្ងាចថ្ងៃសៅរ៍ មកដល់ព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យមាន អ្នកឆ្លងមេរោគកនេះសរុប ៨១២ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោម ២០ ករណីដែលជាប់ទាក់ទង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី បានបង្ហាញភ្លើងខៀវ ទៅលើក្រិតថ្មីដើម្បីបញ្ចេញ កញ្ចប់ប្រាក់ប្រមាណជា ២៥ពាន់ប៊ីលានដុល្លារ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយកូវីដ១៩។ ការសម្រេចចិត្តទៅលើខ្ទង់ ចំណាយបន្ថែមថ្មីនេះ ត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រី របស់លោកប្រធានាធិបតីអ៊ីតាលី Giuseppe Conte នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២៣ ខែកក្កដា ហើយនឹងត្រូវបានប្រកាសអនុញ្ញាតិ ដោយសភាជាតិកាលពីថ្ងៃទី២៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា ចំនួននៃអ្នកដែលបានបាត់បង់ជីវិត នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងទៅដល់ ១០០១១នាក់ ហើយជាលើកដំបូង។ ជាមួយនឹងចំនួនពលរដ្ឋ នៅទូទាំងរដ្ឋមានទៅដល់ ៤០លាននាក់ កាលីហ្វ័រញ៉ាគឺជារដ្ឋដែល មានចំនួនពលរដ្ឋរស់នៅច្រើនជាងគេបំផុត របស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ តួលេខនៃអ្នកស្លាប់ដោយសារកូវីដ១៩ មានចំនួនទៅដល់ ១៤២នាក់។ គួរឲ្យដឹងដែរថា ចំនួននេះបានក្លាយទៅជា...