បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអីរ៉ង់ និងសហភាពអារ៉ាប់រួម ដែលជាសត្រូវនឹងគ្នា ជាយូរអង្វែងមកហើយនោះ តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាថា ពួកគេនឹងប្រឹងប្រែងសហការគ្នា នៅក្នុងអំឡុងសម័យកាល រាតត្បាតនៃមេរោគកូរ៉ូណានេះ។ នៅក្នុងវីដេអូខលមួយ ដែលធ្វើការគោរពគ្នាទៅវិញទៅមក សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha លោក Sheikh Abdullah bin Zayed...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស ១,៧លាននាក់ គិតត្រឹមថ្ងៃអាទិត្យ គឺមានរហូតដល់ ១.៧៥០.៧២៣នាក់ ។ ករណីអ្នកឆ្លងជំងឺថ្មី មានជាង២០០.០០០នាក់ ដែលត្រូវបានគេរកឃើញ នៅទូទាំងប្រទេស ក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ ។ ថ្ងៃអាទិត្យ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១០៣.១៨៥នាក់ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ឲ្យដឹង នៅក្នុងកំណត់ត្រា ដែលបានកើនឡើងខ្ពស់ថ្មី ចំនួន៥.០៣២នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យកំណត់ត្រាប្រចាំថ្ងៃ កើនឡើង៤ថ្ងៃជាប់ៗគ្នា ។ នាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា មានករណីថ្មីចំនួន៣.៩៥៤នាក់ កាលពីថ្ងៃព្រសហស្បតិ៍...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺនឹងត្រូវគេទស្សទាយថា នឹងអាចរាយការណ៍ អ្នកបាត់បង់ជីវិត ដែលទាក់ទងនឹងវិរុសកូវីដ១៩ ច្រើនជាងតំបន់ណាទាំងអស់ លើពិភពលោក ដោយក្នុងនោះតួលេខស្លាប់ នឹងមានចំនួន ២០០០០ នាក់ទៀត ក្នុងរយៈពេលត្រឹមតែ៣ សប្តាហ៍ទៀត។ ការព្យាករណ៍ ដែលត្រូវបានចេញផ្សាយ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកាំង...
បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៥៣ ឆ្នាំនៅទីក្រុង ដាណាង បានស្លាប់ដោយសារជំងឺនេះ កាលពីយប់ថ្ងៃអាទិត្យ ដែលធ្វើឱ្យនាងក្លាយជាអ្នកស្លាប់ទី ៦ នៃជំងឺរាតត្បាតនេះ នៅប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរូបនោះជាអ្នកជំងឺកូវីដទី ៤២៩ មានជំងឺជំងឺទឹកនោមផ្អែម...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា សេចក្តីប្រកាសផ្លូវការមួយ ចេញដោយក្រសួងសុខាភិបាល សហព័ន្ធរបស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅកាលពីថ្ងៃសៅរ៍ថា អត្រាមរណភាពនៃអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានថមថយមកនៅត្រឹម ២,១៥ភាគរយ គិតពី ៣,៣៣ភាគរយ នៅក្នុងពាក់កណ្តាលខែមិថុនា ។ នេះគឺថា អត្រាមរណភាពស្ថិត ក្នុងកម្រិតទាបនៅក្នុងប្រទេស គិតចាប់ពីបិទប្រទេសលើកដំបូង ដោយបានធ្វើឡើងនៅក្នុង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាល ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាម ត្រូវពង្រឹងនិងទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈវៀតកំពុងផ្ទុះជាខ្លាំង។ នាពេលថ្មីៗនេះ នៅតំបន់ខ្លះនៃប្រទេសវៀតណាម មានការឆ្លងរីករាលដាល នូវជំងឺកូរីដ-១៩ ហើយអាជ្ញាធរវៀតណាម បាននិងកំពុងចាត់វិធានការបិទ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលជំងឺកូវីដ-១៩ លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះថា «ដំណាក់កាលកូវីដ-១៩...