វៀងចន្ទន៍៖ គណៈកម្មាធិការជាតិ សម្រាប់ការការពារ និងត្រួតពិនិត្យប្រទេសឡាវ បានអំពាវនាវដល់សាធារណជន ឱ្យសម្របខ្លួនទៅនឹងភាពប្រក្រតីថ្មី ដើម្បីទប់ស្កាត់រលកទី២ នៃមេរោគកូវីដ១៩ នៅក្នុងប្រទេស។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គនាយករង នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាលឡាវ លោក Latsamy Vongkhamsao បានថ្លែង...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអ៊ែល បានរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ចំនួន១.៣៣៥នាក់ គិតត្រឹមថ្ងៃពុធ ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃជាលើកទី២ហើយសម្រាប់ប្រទេសអ៊ីស្រាអ៊ែល ចាប់តាំងពីបានឆ្លងរាលដាលនៅក្នុងប្រទេសកាលពីចុងខែកុម្ភៈ ។ តួលេខនេះនាំឲ្យមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបកើនដល់៣៣.៥៥៧នាក់ និងមានអ្នកជំងឺធ្ងន់ចំនួន១៤.៨៧៥នាក់ ។ ចំនួនអ្នកស្លាប់ដោយសារជំងឹបានកើនឡើងពី៣៤៤ដល់៣៤៦នាក់ ទន្ទឹមនឹងនេះដែរ អ្នកជំងឺភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយកើនឡើងពី១១៣ដល់៤០៥នាក់ ។ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់១៨.៣៣៨នាក់ ដែលមានអ្នកជាសះស្បើយថ្មីចំនួន១១១នាក់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើងលើសពី៣លាននាក់ គិតត្រឹមថ្ងៃពុធ គឺមានរហូតដល់៣.០០៩.៦១១នាក់ ត្រឹមម៉ោង១១និង៣៤នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៥និង៣៤នាទី ម៉ោងសកល ។ សាកលវិទ្យាល័យ បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ...
គុយវ៉ែត ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃពុធនេះ ប្រទេសគុយវ៉ែត ត្រូវបានគេរាយការណ៍មកថា មានករណីថ្មី ចំនួន៧៦២នាក់ និងមានអ្នកស្លាប់២នាក់ ដែលនាំឲ្យតួលេខនៃអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥២.០០៧នាក់ និងមានអ្នកស្លាប់សរុបដល់៣៧៩នាក់ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺចំនួន៩.៥២០នាក់ ទទួលបានការព្យាបាល ក្នុងនោះរាប់ទាំង១៦១នាក់...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អ្នកឆ្លងជំងឺកូវីដ១៩ បានបន្តកើនឡើង គិតត្រឹមថ្ងៃពុធនេះ ដោយស្ថានភាពនៅជប៉ុន មានភាពធូរស្បើយបន្តិច ក្នុងរយៈពេល៧ថ្ងៃមកនេះ ។ ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨២នាក់ និងមានអ្នកឆ្លងជំងឺបន្ថែមចំនួន២២.៧៥២នាក់ ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំអ្នកចំនួនអ្នកស្លាប់កើនឡើងដល់២០.៦៤២នាក់ និងអ្នកឆ្លងជំងឺបានកើនឡើងដល់៧៤២.៤១៧នាក់ ។ រដ្ឋាភិបាលក្រុងតូក្យូ...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រីករាលដាលជុំវិញ ពិភពលោក បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ គិតត្រឹមឆមា សទី១ ឆ្នាំ២០២០នេះ។ យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃ កម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះថា «ក្នុងស្ថានភាព ដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។...
ហ្សឺណែវ៖ ប្រធានអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថាអ្នកជំនាញ មកពីអង្គការសុខភាពពិភពលោក នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ ដើម្បីត្រៀមបំពេញ បេសកកម្មអន្តរជាតិមួយ នៅពេលក្រោយ ដើម្បីកំណត់អត្តសញ្ញាណប្រភពដើម នៃជំងឺកូវីដ-១៩ ។ យោងតាមលោក Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោក នៅឯសន្និសីទសារព័ត៌មានជាក់ស្តែង កាលពីថ្ងៃអង្គារបានលើកឡើងថា“...
បរទេស៖ ប្រទេសចិននៅថ្ងៃអង្គារនេះ បានធ្វើការទទូចដល់ទីប្រឹក្សា ពាណិជ្ជកម្មសម្រាប់សេតវិមាន អាមេរិកលោក Peter Navarro និងអ្នកដែលចូលចិត្តគោរព ការពិតនិងវិទ្យាសាស្ត្រគួរតែ ចាប់ផ្តើមបដិសេធនូវការអនុវត្ត ដែលខុសឆ្គងនៃការពារខ្លួន ពីកូវីដ១៩ ។ ការអំពាវនាវដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសចិន បានបញ្ជាក់ទៀតថា អាមេរិកក៏មិនគួរព្យាយាមធ្វើការ យកចំណេញនយោបាយតាមរយៈ សុខុមាលភាពរបស់ ប្រជាជនរបស់ខ្លួនដែរ ហើយគួរតែចៀសវាងការបោក បញ្ឆោតពិភពលោកដោយការ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេសប្រេស៊ីលលោក Jair Bolsonaro បានធ្វើការតេស្តស្វែងរកកូវីដ១៩ ជាលើកទី៤ របស់គាត់កាលពីថ្ងៃម្សិលមិញនេះ។ ទោះបីជាយ៉ាងណាក្តី មកត្រឹមរសៀលថ្ងៃអង្គារនេះ លទ្ធផលនឹងត្រូវបាន ប្រកាសប៉ុន្តែមុននេះលោក Bolsonaro បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកគាំទ្ររបស់ខ្លួនថា អ្វីៗនឹងល្អដូចធម្មតាទាំងអស់។ គួរបញ្ជាក់ដែរថា កន្លងមកលោកប្រធានាធិបតី ធ្លាប់បានអះអាងការធ្វើតេស្ត របស់គាត់ទាំង...