ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅសៀលថ្ងៃទី៤ ខែកក្កដា ឆ្នំា២០២០ថា នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយមជ្ឈមណ្ឌល ទទួលខុសត្រូវលើបញ្ហាវីរុស កូរ៉ូណា បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦.៦៣២នាក់ ក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺកើនឡើង ដល់ ៦៧៤.៥១៥នាក់។...
ភ្នំពេញ៖ ដោយសារតែផលវិបាកអាក្រក់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុបទាំងអស់ បានឯកភាពគ្នាប្រកបដោយ ស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទ ចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ទៅប្រព្រឹត្តនៅពាក់កណ្តាលឆ្នាំ២០២១ វិញ។
សេអ៊ូល៖ រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តថវិកាចំនួន ៣៥,១ ពាន់ពាន់លានវ៉ុន (២៩,៣ ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនៃមេរោគថ្មីដែល កំពុងបន្តកើតមាននៅទីនោះ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពីការរាតត្បាតដោយជំងឺនេះ។ ថវិកាឆ្លើយតបបន្ថែមនៃជំងឺកូវីដ-១៩ ត្រូវបានអនុម័តនៅក្នុងសម័យប្រជុំ ពេញអង្គរបស់អង្គជំនុំជម្រះ ដោយមានការគាំទ្រពីសមាជិកចំនួន ១៧៩ នាក់ក្នុងចំណោមសមាជិកសភា ១៨៧នាក់ ដែលមានវត្តមានសម្រាប់ការបោះឆ្នោត។ ថវិកាដែលបានអនុម័តមានចំនួន ២០០ពាន់លានវ៉ុន...
បរទេស៖ អ្នកនាំពាក្យមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 លោក Tawivilp Visanuyothin បាននិយាយថាមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានភាព Covid-19 (CCSA) មានការព្រួយបារម្ភថា ការធ្វើដំណើរយ៉ាងច្រើន របស់ប្រជាជនថៃ ដែលរំពឹងថានឹងធ្វើដំណើរ ទៅកាន់ផ្ទះខេត្តរបស់ពួកគេ ក្នុងអំឡុងពេលវិស្សមកាលដ៏យូរនៅថ្ងៃទី ៤-៧ ខែកក្កដាខាងមុខ អាចនាំឱ្យមានការកើនឡើងថ្មី នៃការឆ្លងមេរោគ Covid-19...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី ការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជានៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ សន្និសីទនេះ មានគោលបំណង ជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះផងដែរ។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន១៤១នាក់ ក្នុងនោះព្យាបាលជាសះស្បើយកើនដល់១៣១នាក់ ខណៈនៅសល់អ្នកជំងឺ១០នាក់ កំពុងសម្រាកព្យាបាល៕ដោយ៖ធី លីថូ
សេអ៊ូល៖ ក្រសួងការបរទេសថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១៣ លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីគាំទ្រជនភៀសខ្លួន និងជនចំណាកស្រុកស៊ីរី នៅចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោក បានប្រកាស នៅក្នុងសម័យប្រជុំនិម្មិតមួយ កាលពីល្ងាចថ្ងៃអង្គារ នៃសន្និសីទក្រុងប្រ៊ុចសែល លើកទី ៤...
ភ្នំពេញ ៖ លោក ចាន់ គីមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បាន ឲ្យដឹងថា មូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំកម្ពុជា និងឧត្តមស្នង ការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (UNOHCHR) ប្រចាំកម្ពុជា សហការជា មួយ អគ្គនាយកដ្ឋានពន្ធនាគារ...
បរទេស៖ អ្នកជំនាញផ្នែកសុខភាពកំពូល របស់សហរដ្ឋអាមេរិក បានដាស់តឿន សភា កាលពីថ្ងៃអង្គារថា ករណីឆ្លងវីរុសថ្មីអាចកើនឡើង ទ្វេដងដល់ ១០០ ០០០ នាក់ ក្នុងមួយថ្ងៃ ប្រសិនបើអាជ្ញាធរនិងសាធារណជន ខកខានចាត់វិធានការដើម្បី ទប់ស្កាត់ការរាតត្បាតនោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលបានរាយការណ៍ ពីករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាចំនួន ២ ករណីថែមទៀត គឺកម្មករដែល ត្រឡប់មកពីប្រទេសគុយវ៉ែត ដែលនាំ ឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣.១៧៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweelsilp Visanuyothin...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលអ៊ីតាលី បានរាយការណ៍របាយការណ៍ ប្រចាំថ្ងៃត្រឹមថ្ងៃអង្គារថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៤២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ធៀបនឹងថ្ងៃចន្ទ មានអ្នកឆ្លងជំងឺថ្មីចំនួន ១២៦នាក់ ។ យ៉ាងណាមិញ សរុបអ្នកឆ្លងជំងឺដែលចាត់ទុកថា ជាកម្រិតធ្ងន់ គឺបានថយចុះមកត្រឹម១៥.៥៦៣នាក់ ដែលគិតពីថ្ងៃចន្ទ មានចំនួន...