Covid-19

ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លង ជំងឺកូវីដ១៩ រហូតដល់ ជាង៦ពាន់នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅសៀលថ្ងៃទី៤ ខែកក្កដា ឆ្នំា២០២០ថា នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយមជ្ឈមណ្ឌល ទទួលខុសត្រូវលើបញ្ហាវីរុស កូរ៉ូណា បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦.៦៣២នាក់ ក្នុងរយៈពេល ២៤ម៉ោង ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺកើនឡើង ដល់ ៦៧៤.៥១៥នាក់។

នៅក្នុងសេចក្តីប្រកាស បានដាក់ថា ចំនួនអ្នកស្លាប់ បានកើនឡើងពី ១៦៨ ដល់១០.០២៧នាក់ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន ៤៤៦.៨៧៩នាក់ នាពេលឥឡូវនេះ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់បញ្ចូល ទាំង តួលេខ ៨.៩៨៦នាក់ ដែលមានក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះផងដែរ ។

ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេ របស់ប្រទេសរុស្ស៊ី ដែលត្រូវបាន គេរាយការណ៍ថា មានអ្នកឆ្លងជំងឺថ្មីចំនួន ៦៨០នាក់ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងជំងឺសរុប កើនដល់ ២២៤.២១០នាក់ ។

ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងមនុស្សជាតិ របស់ប្រទេសរុស្ស៊ី បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា គិតត្រឹមថ្ងៃសុក្រ មានពលរដ្ឋចំនួន ២៨០.៤១៥នាក់ ស្ថិតក្រោមការតាមដាន របស់ក្រុមគ្រូពេទ្យ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋ ប្រមាណលើសពី ២០,៧លាននាក់ បានធ្វើតេស្ត រកមើលមេរោគ កូវីដ១៩ នៅទូទាំងប្រទេស៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top