ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមក្រុមសេវាកម្មសុខភាព និងមនុស្ស រដ្ឋតិចសាស់ បានឲ្យដឹងថា រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី ៥.៧០០នាក់ ។ គិតត្រឹមថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានគេបញ្ជាក់ថា មានចំនួន ១៤៣.៣៧១នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងរដ្ឋ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៦២នាក់ ធៀបនឹងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោងសូន្យព្រឹកថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ដែលនាំឲ្យតួលេខនៃ អ្នកឆ្លងជំងឺសរុបកើនដល់ ១២.៧១៥នាក់ ។ ករណីឆ្លងជំងឺប្រចាំថ្ងៃ បានកើនឡើងលើសពី ៦០នាក់ ក្នុងរយៈពេល៨ថ្ងៃ ដោយបានបន្តការ...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៥,៦៧២នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨១,៩៨៨នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,២១២នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៨...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី២៧ ខែមិថុនានេះបានឲ្យដឹងថា អង្គការសុខភាពពិភពលោក មកដល់សប្តាហ៍នេះ អាចប្រមូលលុយសប្បុរសធម៌ ដល់ទៅ៣១,៣ពាន់ប៊ីលានដុល្លារហើយ ដើម្បីជួយដល់កិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅទូទាំងពិភពលោក។ ប្រភពដដែលបានសរសេរទៀតថា កញ្ចប់ប្រាក់ដ៏ច្រើនសំបើមនេះ នឹងត្រូវគេយកមក ដើម្បីប្រតិបត្តិការចំាបាច់ ជាច្រើនដូចជាការ ព្យាបាល ការផលិតវ៉ាក់សាំង និងការធ្វើរោគវិនិច្ឆ័យ ក្នុងរយៈពេល ១២ ខែទៀត...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១៤៣,៥៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៨០,៣៥៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៤,១៧០នាក់ ។ គិតត្រឹមយប់ថ្ងៃទី២៧...
វ៉ាស៊ីនតោន៖ ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនមនុស្សនៅសហរដ្ឋអាមេរិកដែលបានឆ្លងវីរុសកូវីដ១៩ កើនដល់ ១០ ដង ខ្ពស់ជាងចំនួនអ្នកឆ្លងមេរោគបច្ចុប្បន្ន ២,៤ លាននាក់។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការប៉ាន់ស្មានរបស់លោក Robert Redfield នាយក CDC ដែលបានចែករំលែកជាមួយអ្នកយកព័ត៌មាននៅក្នុងការហៅតាមសន្និសីទគឺផ្អែកលើការធ្វើតេស្តអង្គបដិប្រាណ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៦ ខែមិថុនានេះ បានឲ្យដឹងថា ប្រទេសបារាំងនឹងចាប់ផ្តើម ធ្វើការប្រតិបត្តិការ ធ្វើតេស្តវិរុសកូវីដ១៩ ដ៏ធំមួយនៅទូទាំងប្រទេស។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីសុខាភិបាល លោក Olivier Veran ដោយលោកបានបញ្ជាក់ទៀតថា យុទ្ធនាការនេះ គឺមានគោលបំណងធំ ទៅលើក្រុមមនុស្សទាំងឡាយណា ដែលរស់នៅក្បែរតំបន់ឆ្លងបំផុត នៅទូទាំងប្រទេស ធ្វើយ៉ាងណាដើម្បីទប់ឲ្យជាប់...
បរទេស៖ ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នឹងសហការគ្នា ក្នុងដំណើរប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា នេះបើតាមសម្តី របស់ប្រទេសទាំងពីរ និយាយកាលពីថ្ងៃព្រហស្បតិ៍ ហើយនេះគឺជាការជំរុញ បង្កើតអាចទៅរួចមួយ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ៊ីស្រាអែល ដើម្បីធ្វើឲ្យចំណងមិត្តភាព មានភាពប្រក្រតីវិញ ជាមួយបណ្ដាប្រទេស នៅឈូងសមុទ្រអារ៉ាប់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ សហភាពអារ៉ាប់រួម ឈ្មោះ WAM បានរាយការណ៍ប្រាប់ថា ក្រុមហ៊ុនឯកជនចំនួនពីរ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឲ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសកុំជួបជុំ ការប្រមូលផ្ដុំមនុស្សច្រើន និងត្រូវរក្សាគម្លាតសុវត្ថិភាព នៅឆ្ងាយពីគ្នា ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលដាលកូវីដ១៩។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា បើទោះជា...
ភ្នំពេញ ៖ តាមរយៈអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានបន្តក្រើនរំលឹកក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩។ ការក្រើនរំលឹកនេះក្រោយកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៩នាក់ទៀតបន្ទាប់ពីពួកគេបានធ្វើដំណើរត្រឡប់ មកពីឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាស របស់ក្រសួងនៅព្រឹកថ្ងៃ២៧ មិថុនា។ លោកស្រី ឱ វណ្ណឌីន អ្នកនាំក្រសួងបានថ្លែងថា “សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស...