ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ប្រចាំថ្ងៃអំពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងអសកម្ម (វ៉ាក់សាំងងាប់)ការពារជំងឺកូវីដ១៩ ដែលផលិតឡើងដោយ វិទ្យាស្ថានជីវវេជ្ជសាស្ត្រ ស្ថិតក្រោមបណ្ឌិតសភា វេជ្ជសាស្ត្រវិទ្យាសាស្ត្រចិន បានឈានដល់ដំណាក់កាលទី២ នៃការធ្វើការវិនិច្ឆ័យ នៅក្នុងប្រទេសចិន ។ ការវិនិច្ឆ័យក្នុងដំណាក់កាលទី២នេះ ដែលបានវាយតម្លៃបន្តទៅមុខទៀត ដើម្បីចង់ដឹងអំពីការ បង្កើតឲ្យមានភាពសុំា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើង នៅក្នុងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីខាងត្បូង ក្នុងនោះមាន ឥណ្ឌា និងបង់ក្លាដេស គិតត្រឹមថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសប៉ាគីស្ថាន ក៏ត្រូវបានគេមើលឃើញថា ការឆ្លងជំងឺមានការកើនឡើង បន្ទាប់ពីមានការបន្ធូរបន្ថយ ការបិទប្រទេស ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា សរុបអ្នកស្លាប់...
ភ្នំពេញ៖ បងប្អូនដែលបាន ប្រើប្រាស់សេវាកម្ម WeGo Taxi គឺបានចូលរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ ជាពិសេសបានរួមចំណែក ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។ បងប្អូនមានដឹងទេថា ថវិកាមួយចំណែក ដែលទទួលបាន ពីការចំណាយក្នុងការជិះ WeGo Taxi របស់បងប្អូន គឺត្រូវបានយកទៅចូលរួម សកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់នូវសម្ភារៈ...
បរទេស៖ តាមការលើកឡើង ដោយអ្នកសេដ្ឋកិច្ច អាមេរិកម្នាក់និយាយថា ប្រទេសវៀតណាមពុំមាន ទិន្នន័យស្តីពីការស្លាប់ ដោយសារមេរោគឆ្លងកូវីដ១៩ បានជំរុញឱ្យមានការ អំពាវនាវឱ្យមានការដក និងការកែតម្រូវ ឡើងវិញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការលើកឡើងដែលផ្សាយ ដោយសាស្រ្តាចារ្យ Steve Hanke...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ១២៤,៥៩៨នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖៦៧,៦១៦នាក់ អ្នកស្លាប់សរុបចំនួន៖ ៣,៦៦៩នាក់ ។ គិតត្រឹមយប់ថ្ងៃទី១៨...
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀបវារៈនយោបាយ ដែលខុសគ្នារបស់ពួកគេដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រាវិបត្តិកូវីដ១៩ ដ៏លំបាកនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី២,១លាននាក់ និងមានអ្នកស្លាប់១១៦.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ខណៈដែលរដ្ឋជាច្រើនកំពុងបានរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស ស្របពេលនេះដែរ ក៏មានការបន្ធូរបន្ថយដោយបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ។ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងកាលពីថ្ងៃចន្ទថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនះន២.១១៣.៣៧២នាក់ និង១១៦.១៣៥នាក់បានស្លាប់ នៅសហរដ្ឋអាមេរិក ។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការ អន្តរជាតិនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្តីពីការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដោយសាមគ្គីភាព ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៩:០០ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឲ្យដឹងថា...