បរទេស៖ អគ្គិភ័យមួយ ដែលបានកើតឡើង នៅមន្ទីរពេទ្យ St Petersburg ក្នុងប្រទេសរុស្ស៊ី បានសម្លាប់អ្នកជំងឺ ដែលមានផ្ទុកមេរោគកូវីដ១៩ ចំនួន ៥ នាក់ នៅក្នុងអង្គភាពថែទាំអ្នកជំងឺ ដែលពឹងផ្អែកខ្លាំង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណា ល់ត្រាំ បានលេីកឡេីងថារាល់រដ្ឋអាមេរិក នឹងអាចធ្វើឱ្យចំនួនសរុប នៃការធ្វើតេស្ត៍រកមេរោគឆ្លង កូវីដ-១៩ ច្រើនជាង ដែលបានធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងមនុស្សម្នាក់ ៗនៅក្នុងខែឧសភា តែមួយនេះ។ ជារឿយៗលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រៀបធៀបប្រទេសទាំងពីរ ក្នុងការជំរុញជោគជ័យ ដែលរដ្ឋបាលរបស់លោកអះអាងថា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង...
វ៉ាស៊ីនតោន៖ កាសែត Wall Street Journal និងNew York Times បានរាយការណ៍ កាលពីថ្ងៃចន្ទថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រណេត របស់សហរដ្ឋអាមេរិក ជឿជាក់ថា ពួក Hacker (ចោរបច្ចេកវិទ្យា) ចិន កំពុងព្យាយាមលួចការស្រាវជ្រាវ អំពីការបង្កើតវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងបង្កឡើង ដោយវីរុសកូរ៉ូណា។...
វ៉ាស៊ីនតោន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា លោកអនុប្រធានាធិបតីសហរដ្ឋ អាមេរិក ត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ។ លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានស្ថិតក្នុងចត្តាឡីស័កខ្លួនឯង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ សហរដ្ឋអាមេរិក បានរាយការណ៍ឲ្យដឹង ហើយការធ្វើដូច្នេះ បន្ទាប់ពីអ្នកនាំពាក្យរបស់លោករយៈពេល០២ថ្ងៃ បានធ្វើតេស្តឃើញថា មានផលវិជ្ជមាននៃវិរុសកូរ៉ូណា ។...
ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ស្នើឲ្យអភិបាល រាជធានី- ខេត្ត តាមដានដំណើរការជាប់ជាប្រចាំ ក្នុងការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ តាមការ ស្នើសុំក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ឲ្យមានភាពច្បាស់លាស់ និងពិតប្រាកដសម្រាប់ ឧបត្ថម្ភជាសាច់ប្រាក់ជូនពួកគាត់។ នេះបើយោងតាមគេហទំព័រហ្វេកប៊ុករបស់ក្រសួងផែនការ ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ...
ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេ សម្ភារទប់ស្កាត់ជំងឺវីរុស COVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ចិន ជូនចំពោះកម្ពុជា នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីជាការរួមចំណែកចូលរួមទប់ស្កាត់ ជំងឺកូវីដនេះ ជាមួយមិត្តដែកថែបកម្ពុជា ។ យោងតាមហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃ១២ ឧសភានេះ បានឲ្យដឹងថា តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារទប់ស្កាត់នឹងជំងឺវីរុស COVID-19 ដែលជាជំនួយរបស់ចិន...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពី ថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺថ្មីចំនួន៤៣៦នាក់ និង១១នាក់បានស្លាប់ដោយជំងឺកូវីដ១៩ ដែលនាំឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេស បានកើនឡើង ដល់៩.៤០០នាក់ ក្នុងនោះស្លាប់អស់៥២៥នាក់ ។ លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាលអេហ្ស៊ីប បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺកូវីដ១៩ចំនួន៧៣នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះបីប្រទេស កម្ពុជា មានចំនួនអ្នកដែលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយច្រើន ហើយពុំមានអ្នកឆ្លងជំងឺថ្មី ក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ជានិច្ច ចំពោះអនាម័យ សុខភាពជាប់ជាប្រចាំ។ សូមជម្រាបថា រហូតមកដល់ពេលកម្ពុជា បានព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១២១នាក់ ហើយអ្នកកំពុងសម្រាកព្យាបាល...
កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថាការចាក់សោរផ្នែកខ្លះរបស់ប្រទេស ដែលបានចាប់ផ្តើមកាលពី ៧ សប្តាហ៍មុននឹងត្រូវបាន បន្តរហូតដល់ថ្ងៃទី៩ ខែមិថុនា ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលកូវីដ-១៩។ លោក Muhyiddin បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ទោះបីជាយើងទទួលបាននូវការវិវឌ្ឍន៍វិជ្ជមានជាច្រើន ក្នុងកិច្ចប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយយើងមិនទាន់ចេញ ពីព្រៃនៅឡើយទេ”...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា មានអ្នកជាសះស្បើយពីមេរោគកូវីដ១៩ ម្នាក់ទៀតហើយក្នុងចំណោម ២នាក់។ ករណីនេះ បានជាសះស្បើយ កើនឡើងដល់ ១២១នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគកូវិដ១៩ ចំនួន ១២២នាក់ ខណៈនៅសល់តែ ម្នាក់ទៀតបន្តសម្រាក់ព្យាបាល ៕